ខេត្តកំពត៖ យោងតាមសេចក្ដីរាយការណ៍ពីមហាជន ដែលស្អប់ខ្ពើមល្បែងស៊ីសង បានអោយដឹងកាលពីរសៀលថ្ងៃទីឥ៤ ខែតុលា ឆ្នាំ២០២២ថា៖ មានទីតាំងជល់មាន់ដ៏ធំ និងអាប៉ោង កំពុងបើកដំណើរការឡើងវិញ ជ្រកក្រោមស្លាក casino VIMARN 168 ស្វាគមន៍អោយក្រុមអ្នកញៀនលេងល្បែងភ្នាល់ដាក់ប្រាក់ចូលទៅលេងប្តុំក្បាលគ្នា យ៉ាងពពាក់ពពូន ស្រែកតដករង ទ្រហឹងអឺងកង ដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះធ្វើការបង្ក្រាបទេ ដោយសំអាងលើណូនខ្មៅ របស់ កាស៊ីណូខាងលើ។ ប្រភពបានបន្តទៀតថា៖ ទីតាំងខាងលើស្ថិត នៅក្បែរច្រកព្រំដែន ព្រែកចាក ក្នុងឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត គឺកំពុងចាប់បើកលេងអស់រយៈពេលជិតមួយសប្តាហ៍ហើយ តែពុំទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះប្រតិបត្តិការទៅបង្រ្កាបទីតាំង casino VIMARN 168 នៅឡើយទេ។ បើយោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋ បានអោយសារព័ត៌មានដឹងថា មានទីតាំងជល់មាន់, បៀ, អាប៉ោងបើកលេងភ្នាល់ដាក់ប្រាក់ក្នុង casino VIMARN 168 គឺភាគច្រើនសុទ្ធតែជាភ្ញៀវពលរដ្ឋខ្មែរចូលទៅលេង ផ្ទុយពីច្បាប់ ស.ជ.ណ អនុញ្ញាតអោយបើក Casino។ មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន បាននាំគ្នារិះគន់យ៉ាងចាស់ដៃថា តើ ថៅកែ casino VIMARN 168 មានអំណាចធំប៉ុណ្ណា? ទើបហ៊ានបើកសង្វៀនជល់មាន់មួយយនេះ អោយប្រជាពលរដ្ឋខ្មែរចូលទៅលេងភ្នាល់បានយ៉ាងរំភើយ ហ៊ានផ្គើននឹងមិនខ្លាចបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ស ខេង យ៉ាងពេញបន្ទុកដូច្នេះទៅវិញ ដែលថ្មីៗទើបតែចេញបទបញ្ជារអោយបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេសកម្ពុជា។ ជុំវិញល្បែងស៊ីសងនៅក្នុង កាស៊ីណូខាងលើប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែល សម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមាន ឯកឧត្តម សុខ ផល ជាប្រធាន សូមឯកឧត្តម មេត្តា ដឹកនាំកម្លាំងក្រោមឱវាទ ចុះបង្ក្រាបផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា