អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានបន្ទូលអោយសារព័ត៌មាន ប៉ោយប៉ែត ប៉ុស្តិ៍ ដឹងថា៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ ហាក់ ឧត្ដម រស់នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានក្លែងបន្លំយកព្រះកិត្តិនាម វង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជានុរាស្ត្រជាច្រើននាក់ ដោយក្នុងនោះមាន ទាំងពាក្យបណ្តឹង ប្តឹងជនខិលខូចរូបនោះ ផងដែរ។ ប្រជានុរាស្ត្រជាច្រើននាក់បានចាញ់បោកបុគ្គលរូបនេះ ក្រោមរូបភាពប្រើល្បិចទុច្ចរឹតផ្សេងៗដោយក្លែងបន្លំជាព្រះញាតិវង្សខ្សែព្រះស៊ីសុវត្ថិ ហើយបោកប្រាស់ប្រជានុរាស្ត្រ អោយខូចបង់នូវប្រយោជន៍ និងទ្រព្យសម្បត្តិ ។ បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានអោយដឹងផងដែរថា ជនខិលខូចឈ្មោះ ហាក់ ឧត្ដម រស់នៅស្រុកបន្ទាយមាស ខេត្តកំពត បានប្រើឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ស៊ីសុវត្ថិ ឧត្ដម មុនី្ន ក្នុងគោលបំណងអោយជនរងគ្រោះមានជំនឿ និងទុកចិត្ត ហើយបានប្រើឧបាយកលទុច្ចរឹតផ្សេងៗ ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិប្រជានុរាស្ត្រតែម្តង ជាច្រើនលើកច្រើនសារជនខិលខូចរូបនេះ នៅតែបន្តធ្វើសកម្មភាពបែបនេះ ដោយពុំខ្លាចក្រែងបន្តិចសោះឡើយ ជាពិសេសហ៊ានយកព្រះកិត្តិនាមដ៏ឧត្តុងឧត្តមថ្លៃថ្លា នៃព្រះញាតិវង្សានុវង្សព្រះស៊ីសុវត្ថិ ទៅបោកប្រាស់ប្រជានុរាស្ត្រ ដោយឥតកោតក្រែង ដែលទង្វើបែបនេះធ្វើអោយប៉ះពាល់ដល់ព្រះកិត្តិយស និងព្រះកិត្តិនាមព្រះញាតិវង្សានុវង្សដ៏ទៃទៀត ដែលលោកខិតខំបំរើរាស្ត្រយ៉ាងស្មោះស្ម័គ្រ។ បើយោងតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានបញ្ជាក់យ៉ាងច្បាស់ថា ជនខិលខូចរូបនេះមិនមែនជាព្រះញាតិវង្សានុវង្សនោះទេ គឺក្លែងបន្លំ ព្រះកិត្តិនាមព្រះស៊ីសុវត្ថិ ដើម្បីបោកបញ្ឆោតប្រជារាស្ត្រ។ ក្នុងនាមអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រះអង្គ សូមបដិសេធ និងថ្កោលទោសដាច់អហង្ការ ចំពោះជនខិលខូចរូបនេះ ហើយស្នើសុំមន្ត្រីអនុវត្តច្បាប់ជួយអន្តរាគមន៍ និងបញ្ឈប់នូវទង្វើដ៏អសីលធម៌ចំពោះបុគ្គលរូបនេះ កុំអោយបន្តក្លែងបន្លំព្រះកិត្តិនាមព្រះញាតិវង្សានុវង្ស បោកប្រាស់ទ្រព្យសម្បត្តិប្រជានុរាស្ត្រដ៏ទៃទៀត។ ឆ្លៀតក្នុងឱកាសនេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក៏បានផ្ញើសារដល់ប្រជានុរាស្ត្រទាំងអស់កុំអោយលង់ជឿជនខិលខូចរូបនេះ ឬជនទាំងឡាយណាដ៏ទៃទៀត ដែលបានក្លែងបន្លំ និង តាំងខ្លួនជាព្រះញាតិវង្សានុវង្ស ក្នុងន័យដើម្បីបោកបញ្ឆោតទ្រព្យសម្បត្តិប្រជានុរាស្ត្រ ។ សូមបញ្ជាក់ថា៖ ជនខិលខូចឈ្មោះ ហាក់ ឧត្ដម ដែលប្រើឈ្មោះក្នុងប្រូហ្វាល់ហ្វេសប៊ុក ហាក់ ឧត្ដមមុនី្ន ឬឈ្មោះក្លែង ស៊ីសុវត្ថិ ឧត្ដមមុនី្ន កំពុងតែគេចខ្លួននៅក្រៅសំណាញ់ច្បាប់នៅឡើយ អាស្រ័យហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកជនខិលខូចរូបនេះតទៅទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា