ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អង្គភាពអ្នកសារព័ត៌មានសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការខេត្តកំពត..វគ្គ១
Sat,08 October 2022 (Time 12:23 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 222នាក់)


ខេត្តកំពត៖ បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ បានផ្សព្វផ្សាយ ក្នុងករណី ម្ចាស់កាស៊ីណូមួយកន្លែងដែលកំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម ក្នុងការ គៀងគរ ប្រជាពលរដ្ឋ ជនជាតិខ្មែរ ចូលលេងល្បែងប្រជល់មាន់ នៅបរិវេណ ក្នុងកាស៊ីណូ ដែលមានផ្លាកយីហោឈ្មោះ (វីម៉ាណ 168) ស្ថិតនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ ស្រាប់តែនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឃើញ ផេក ផ្លូវការ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះ ដែលមានខ្លឹមសារថា៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ បានចុះផ្សាយថា «បើកឡើងវិញហើយ សង្វៀនជល់មាន់ដ៏ធំ ដែលជ្រកក្រោមស្លាក Casino VIMARN 168…»។ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា ចំពោះទីតាំង កាស៊ីណូ (កាស៊ីណូ វីម៉ាណ 168) ស្ថិតនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត គឺជារបស់ក្រុមហ៊ុន ដីវីម៉ាណ ហូថែលរីហ្សត (កាស៊ីណូ វីម៉ាណ 168) ដែលបានមានលិខិតអនុញ្ញាតលេខ ១៦៤៩ សជណ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី និងមានអាជ្ញាបណ្ណ លេខ ២២៥២/២២ អគលក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕ ដោយឡែក បើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ការ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសទៅទៀតនោះ យើងក្រឡេកឃើញថា ម្ចាស់ casino ដែលមានឈ្មោះថា (វីម៉ាណ VIMARN 168) កំពុងបើកបើកស្វាគមន៍អោយពលរដ្ឋខ្មែរមួយចំនួន ដែលពួកគាត់ញៀនលេងនឹងល្បែងស៊ីសង គឺល្បែងភ្នាល់ជល់មាន់ បាននាំគ្នាចូលទៅលេងប្តុំក្បាលគ្នា យ៉ាង ពពាក់ ពពូន ស្រែក តដក រង ទ្រហឹងអឺងកង ដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះធ្វើការបង្ក្រាបទេ។ ដោយម្ចាស់ កាស៊ីណូ នេះ សំអាងលើ អាជ្ញាប័ណ្ណ មួយសន្លឹក ចេញដោយ ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ការសុំច្បាប់បង្កើត កាស៊ីណូ លេងល្បែងស៊ីសង និង មានការអនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធ គឺជារឿងមួយដែលបានផ្ដល់អោយតែជនជាតិ បរទេស ចូលលេងតែប៉ុណ្ណោះ។ផ្ទុយទៅវិញ សកម្មភាពរបស់ម្ចាស់ កាស៊ីណូដែលមានឈ្មោះ (ដីវីម៉ាណ 168) កំពុងគៀងគរ ជនជាតិខ្មែរ អោយចូលទៅលេងល្បែង ប្រជាប្រិយ សម័យទំនើប នៅក្នុងបរិវេណ កាស៊ីណូ របស់ខ្លួន។ គឺល្បែងប្រជល់មាន់ នៅក្នុងនោះ ផ្ដោតចេញពីក្រុមការងារនៃប្រតិកម្មរហ័ស របស់ស្នងការនគរបាលខេត្តកំពត។ មិនតែប៉ុណ្ណោះ.!បានធ្វើការពន្យល់បន្ថែម ក្នុងការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខេត្តកំពត។ យ៉ាងណាមិញការបង្កើតអោយមានប្រភេទល្បែង ផ្ដោតទៅលើ តែប៉ប៉ុណ្ណោះមែនដែររឺ?។ ចុះគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលបានដាក់ចែងចេញដោយក្រសួងមហាផ្ទៃ និង បទបញ្ជាផ្ទៃក្នុង របស់អគ្គស្នងការនគរបាលជាតិ 006 ក្នុងការអនុវត្តរក្សាសុខសុវត្ថិភាពរបៀបរៀបរយជូនប្រជាពលរដ្ឋអោយបានពេញលេញ តើអាចអនុវត្តនៅលើទឹកដីខេត្តកំពត បានដែរឬទេ?។ អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ បានដាក់សំណួរជូនតាមប្រព័ន្ធ Telegram របស់ លោកស្នងការនគរបាលខេត្តកំពត សូមជួយបកស្រាយរាល់ចម្ងល់របស់អង្គភាពអ្នកសារព័ត៌មានយើង ក៏ដូចជាចម្ងល់របស់ប្រជាពលរដ្ឋទូទាំមហានគរ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោកថា...តើច្បាប់មួយណា ដែលបានផ្ដល់អោយប្រជាពលរដ្ឋ ជនជាតិខ្មែរ ចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូ?.ជាពិសេសទៅទៀត គឺល្បែង ប្រជល់មាន់។ តែគួរអោយសោកស្តាយ លោកស្នងការខេត្តកំពត បានចូលមើលហើយដែរ តែលោកមិនឆ្លើយតបវិញនោះទេ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។ អង្គភាព អ្នកសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ សូមទស្សនានូវសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បានមានប្រសាសន៍ អោយមន្ត្រីក្រោមឱវាទ ទូទាំងប្រទេស អនុវត្តន៍ បង្ក្រាបបិទបនល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស អោយអស់ ទុកក៏មិនចំនិញដែរ ដែលមានខ្លឹមសារដូចតទៅនេះ....

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5655 នាក់
ខែនេះ :
21117 នាក់
3 ខែនេះ :
49559 នាក់
សរុប :
1313170 នាក់