ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បើកម៉ូតូលឿនដូចហោះ.! បុកគូថរថយន្តកុងតឺន័រ ខ្ទេចរាងកាយស្លាប់យ៉ាងអាណោចអាធ័ម.!!!
Sat,08 October 2022 (Time 08:49 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 364នាក់)


ខេត្តព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូមួយគ្រឿង និង រថយន្តកុងតឺន័រ សណ្ដោងរម៉កមួយគ្រឿង បណ្ដាលអោយភាគីខាងម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បែករាងកាយជាបំណែកៗយ៉ាងអាណោចអាធម័.ដែលហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលទាំងយប់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៧និង៣០នាទី ត្រង់ចំណុចកំណត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្រភពពីសមត្ថកិច្ចបានអត់ដឹងថា ម៉ូតូរងគ្រោះម៉ាកឌ្រីមសង់សេរ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង-1V-8998 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូថរថយន្តកុងតាន័រ សណ្ដោងរម៉កមួយគ្រឿង ម៉ាកដេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-2287 សណ្តោងរម៉កស្លាកលេខវៀតណាម 15R.132.35 ដែលធ្វើដំណើរទិសដៅស្របគ្នា បានបុកចំពីក្រោយពេញទំហឹង បណ្ដាលបែកសាច់ជាបំណែកៗស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ជនរងគ្រោះមានឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ត្រឡប់មកពីបុណ្យបងប្អូន។ ក្រោយពេលកើតហេតុ៖ សប់ជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និង ម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅឯអធិការដ្ឋានស្រុកព្រះស្ដេច រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1777 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7089 នាក់
ខែនេះ :
22927 នាក់
3 ខែនេះ :
77546 នាក់
សរុប :
1661473 នាក់