ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើបុគ្គលឈ្មោះ ទឹង សុធា អាជ្ញាធរនិងមន្ត្រីនគរបាលយុត្តិធម៌ អាចចាត់ការតាមផ្លូវច្បាប់បានដែរឬទេ? បើលក់ដីយកលុយគេ ចំនួនពីរម៉ឺនប្រាំពាន់ដុល្លារ ហើយ បែជាមិនប្រគល់ដីនោះអោយទៅអ្នកទិញ.!!!
Fri,11 November 2022 (Time 08:57 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 287នាក់)


ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋមួយគ្រួសារ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធនឹងរឿងទិញដីពីបុគ្គលឈ្មោះ ទឹង សុធា ជាស្ត្រីមេម៉ាយ ដែលបានលក់ដី និងផ្ទះ អោយទៅ អ្នកស្រី ឃន់ សេងហ៊ន់ ក្នុងតម្លៃ (២៥០០០ ពីរម៉ឺនប្រាំពាន់ដុល្លារ) ថែមទាំងផ្ទេរសិទ្ធិប្រគល់អោយ ដោយអាជ្ញាធរ លោកមេ ភូមិសម្បូរព្រៃគោល បានដឹងឮ នឹងទទួលស្គាល់ផងដែរ។ សូមបញ្ជាក់ផងដែរថា៖ ដីដែលកំពុងមានទំនាស់នេះ ស្ថិតនៅភូមិសម្បូរព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហា ដែលមានក្បាលដីទំហំ ២៦ ម៉ែត្រ គុណនិងបណ្តោយ ៤០ ម៉ែត្រ. និងមានផ្ទះឈើ ប្រក់ដំបូល ស័ង្កសី និងមាន ទំហំ ទទឹង ២៣ ម៉ែត្រ គុណនិង ៣០ ម៉ែត្រ។ ក្រុមគ្រួសារអ្នកទទួលសិទ្ធិ ដែលជាជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ម៉ែន រិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជា (ប្តី) បច្ចុប្បន្ន: រស់នៅភូមិសំបូរព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហា។ ២-ឈ្មោះ ឃន់ សេងហ៊ន់ ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជា (ប្រពន្ធ) របស់នៅភូមិខាងលើជាមួយគ្នា។ សូមបញ្ជាក់: ម្ចាស់អ្នកលក់ដីមានឈ្មោះ ទឹង សុធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិសម្បូរព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហា។ -សាក្សីអ្នកលក់ ឈ្មោះ សិត សុង ភេទប្រុស រស់នៅភូមិឃុំខាងលើ។ -សាក្សីអ្នកទិញ ឈ្មោះ ឃន់ សេងហ៊ុច ភេទស្រី របស់នៅភូមិឃុំខាងលើ។ លោក ចាន់ វេន មេភូមិសម្បូរព្រៃគោល បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា៖ ពាក់ព័ន្ធទៅនឹងធ្វើលិខិតផ្ទេរសិទ្ធិដីធ្លី រវាងបុគ្គល ទឹង សុធា និងគ្រួសារលោក ម៉ែន រិន រួមទាំងបុគ្គលទី៣ លោកមេភូមិថា ដូចជារាងស្រពិច ស្រពិល មិនដឹងធ្វើលិខិតផ្ទេរសិទ្ធិឲ្យបុគ្គលណាមួយមុននោះទេ ក្រោយមកក៏ដាច់សេវាទូរស័ព្ទទៅ។ អង្គភាពយើងក៏បានធ្វើការសុំចម្លើយបញ្ជាក់បន្ថែមតាមប្រព័ន្ធ(តេឡេក្រាម) តែលោកមេភូមិចូលមើលហើយ បែជាមិនធ្វើការឆ្លើយតប។ ហេតុដូចនេះហើយ ទើបគ្រួសាររងគ្រោះសង្ស័យថាអាចមានការឃុបឃិតគ្នាទេដឹង ទើបអាជ្ញាធរមិនជួយរកដំណោះស្រាយអោយពួកគាត់។ ចំណែកលោកមេឃុំ ស្រយ៉ង់ ក៏បានឲ្យអង្គភាពសារព័ត៌មានយើងដឹងផងដែរថា លោកពុំទាន់បានដឹងរឿងរ៉ាវទំនាស់ដីធ្លី គូភាគីទាំងសងខាង នៅឡើយទេ ដោយសារលោកទើបតែឡើងមកកាន់តំណែងជាមេឃុំថ្មី។ លោកក៏បានបន្ថែមទៀតថា៖ បើគូភាគី ចង់រកដំណោះស្រាយយ៉ាងណានោះ សូមមកដាក់ពាក្យចូលសាលាឃុំ សារជាតិថ្មី ដើម្បីរកដំណោះស្រាយអោយ។ ជុំវិញព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នៅមិនទាន់សុំការបំភ្លឺពីបុគ្គល ទឹង សុធា បាននៅឡើយទេ។ ទោះជាមានការលើកឡើងផ្សេងៗគ្នាយ៉ាងនេះក្តី.! លោក ម៉ែន រិន និងអ្នកស្រី ឃន់ សេងហ៊ន់ ទទូចស្នើសុំទៅដល់លោកអភិបាលស្រុកគូ និងជាពិសេស ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ សូមឯកឧត្តមជួយរកដំណោះស្រាយ និងផ្ដល់យុត្តិធម៌ជូនដល់ក្រុមគ្រួសារគាត់ ដែលជាជនរងគ្រោះផងទាន៕ សូមស្ដាប់ការរៀបរាប់របស់ក្រុមគ្រួសារអ្នកស្រី ឃន់ សេងហ៊ន់ ដូចតទៅនេះ....................

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2767 នាក់
ខែនេះ :
13362 នាក់
3 ខែនេះ :
58481 នាក់
សរុប :
1353193 នាក់