ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិតជាខ្លាំងមែន លោក សេង មេឈ្មួញខាងដឹកជញ្ជូនឈើប្រចាំឃុំខ្វាវ ស្រុកជីក្រែ មិនក្រោមពី៤ទៅ៥ម៉ែត្រគូបនោះទេ ក្នុងមួយយប់ៗ គ្រប់ទឹកហើយមេៗប្រចាំស្នាក់ការនានានៅតាមដងផ្លូវ.!!!
Fri,11 November 2022 (Time 12:19 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 247នាក់)


ខេត្តសៀមរាប៖​ បទល្មើសព្រៃឈើចេញពីឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មិនចេះអស់នោះទេ ដោយមានមេឈ្មួញដឹកជញ្ជូនឈើគគ្រឹកគ្រែងជាធម្មតា ខណះមន្ត្រីជំនាញមិនបង្ក្រាបសោះឡេីយ ជាក់ស្តែងមេឈ្មួញចាស់វស្សារឈ្មោះ សេង បានដឹកឈើប្រភេទឈើគ្រឿងតាមរថយន្តនីសាន់កែឆ្នៃរបស់គេក្នុងមួយយប់ៗមិនក្រោមចាប់ពី៤ ទៅ៥ម៉ែត្រគូប ឯណ្ណោះ! តែពុំមានមន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រី បរិស្ថាន មន្ត្រីប៉េអឹម ប៉ូលីសធ្វើការបង្រ្កាបសោះឡើយ។ ទើបធ្វើអោយបុគ្គលឈ្មោះ សេង រូបនេះកាន់តែបានដៃ ក្នុងមុខជំនួញការដឹកជញ្ជូនឈើយ៉ាង គគ្រឹកគ្រែងរបស់គេចេញពីចំណុចទឹកដីខាងលើយកទៅដាក់លក់តាមដេប៉ូលក់ឈើនានានៅក្នុងស្រុកជីក្រែង ដោយរលូនទៅវិញ។ ប្រភពបានអោយដឹងផងដែរថា៖ គេមិនបានឃើញមន្ត្រីជំនាញធ្វើការបង្ក្រាបមេឈ្មួញចាស់វស្សាររូបនេះឡើយ ឃើញតែសមត្ថកិច្ចមូលរដ្ឋាន ពេលដែលក្រុមអ្នកកាសែត ចុះរុករកបទល្មើសនិងតាមប្រម៉ាញ់សម្ងំចាំយករូបភាពបទល្មើសដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ សមត្ថកិច្ចតែងតែសួរនាំអ្នកកាសែតរកនេះរកនោះមិនអោយនៅតំបន់នេះទេក៍ព្រោះតែតំបន់ខាងលើនេះមានបទល្មើសដឹកឈើច្រើនប្រភេទ បានកើតឡើងចឹងហើយគឺមិនចង់អោយបែកធ្លាយបទល្មើសនូវក្នុងមូលរដ្ឋានរបស់ខ្លួនឡើយ ។ មហាជនបានសម្តែងការកោតសសើយ៉ាងខ្លាំងចំពោះមេឈ្មួញឈ្មោះ​ សេង​ នេះដឹកជញ្ជូនឈើចាស់វស្សារមក ហើយប្រហែលគាត់មានខ្នងធំហើយ​ ទេដឹង បានជាដឹកនោះដឹក អត់មានអ្នកមើលឃើញនិងធ្វើការបង្រ្កាបនោះទេ ចំណែកមន្ត្រីជំនាញវិញតាមដងផ្លូវ គឺស្នាក់ការមានបណ្តាក់គ្នាដូចខ្យង ចាប់ពីភូមិឃុំខាងលើរហូតដល់ស្រុកតែស្ងាត់ឈឹងដូចគ្មានបទល្មើសអីកើតឡើងទល់តែសោះ ។ ដូច្នេះគ្រប់ទឹកហើយមេៗប្រចាំស្នាក់ការនានាដេកចាំតែលើអង្រឹងក៍មានលុយចាក់សាំងឡានផឹកគុយទាវ ញាំកាហ្វេយ៉ាងឆ្ងាញ់បានផងដែរ។ ហើយមុខជំនួញមហារីកនេះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន ថា៖មន្ត្រីជំនាញទាំងនោះ បានត្រូវរ៉ូវគ្នាអស់ហើយ ជាមួយមេឈ្មួញរូបនេះទើបមេឈ្មួញជើងខ្លាំងឈ្មោះ សេង ! និងមេឈ្មួញជាច្រើនទៀត ក្អេងក្អាង មិនញញ៉ើតនិងសមត្ថកិច្ចបន្តិចសោះឡើយ។ ដូច្នេះ តើអោយប្រជាពលរដ្ឋរំពឹងអ្វីទៀត បើមន្ត្រីជំនាញឈរអោបតែដៃបើកប្រាក់ខែរដ្ឋនឹងឃុបឃិតគ្នាជាមួយបទល្មើសរបៀបនេះ ជាហេតុធ្វើឲ្យព្រៃឈើនឹងរលាយអស់ក្នុងពេលឆាប់ៗនេះជាក់ជាមិនខានឡើយ ។ មហាជនបានសំណូមពរទៅដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប គួរមានវិធានការចំពោះមន្ត្រីដែលមិនអនុវត្តន៍ច្បាប់ និង សូមឯកឧត្ដម ដាក់ការ សើុបអង្កេត ទៅលើមន្ត្រីជំនាញ ដែលមិនប្រើតួនាទីរបស់ខ្លួនទប់ស្កាត់បទល្មើស បែរជាទុក្ខអោយមេឈ្មួញឈ្មោះ សេង និងក្រុមឈ្មួញដ៏ទៃទៀតដឹកឈើដោយសេរី ហើយដេកចាំតែទទួល លាភសក្ការៈ ដូរជាថ្នូមិនបង្រ្កាបបទល្មើសនូវដែនរបស់ខ្លួនទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2756 នាក់
ខែនេះ :
13351 នាក់
3 ខែនេះ :
58470 នាក់
សរុប :
1353182 នាក់