ខេត្តពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឡេង ថៅកែបូមខ្សាច់ខ្នាតយក្ស មួយកន្លែង នឹង ជាគ្រូបង្រៀនមួយរូប នៅសាលា ឃុំដូង បានប្រាប់បណ្តាញសារព័ត៌មានជាច្រើនអង្គភាពថា៖ ស្ទឹងដែលលោកកំពុងតែធ្វើអាជីវកម្មបូមយកខ្សាច់រាប់ឆ្នាំហើយនេះ គឺមានការអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និង លោកប្រធានមន្ទីររ៉ែ និង ថាមពលខេត្តកំពង់ធំ។ សូមបញ្ជាក់ ទីតាំង ការដ្ឋាន បូមខ្សាច់ មួយកន្លែងនេះ នៅចំណុចស្ទឹងខសងក្រោយភូមិ ស្ថិតឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ទោះបីជាមានការលើកឡើងពីសំណាក ម្ចាស់អាជីវកម្ម បូមយកខ្សាច់ យ៉ាងនេះក្តី ក្រុមបណ្តាញសារព័ត៌មានយើងខ្ញុំជាច្រើនអង្គភាព នៅមិនអាចសុំការបំភ្លឺ ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និង លោកប្រធានមន្ទីររ៉ែ និង ថាមពល ខេត្ត បាននៅឡើយទេ ខណៈនេះ,,,, ហើយសារព័ត៌មានយើងខ្ញុំនឹងរងចាំការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ដើម្បីអោយមហាជន និង ប្រពលរដ្ឋ អស់ មន្ទិលសង្ស័យ នូវចម្ងល់ បូមខ្សាច់ក្នុងស្ទឹង ថាមានច្បាប់. លេខទូរស័ព្ទការិយាល័យនិពន្ធចំនួនពីរខ្សែ៖ ☎️Tell.092 19 00 98 ☎️ Tell.088 66 06 773 សូមអរគុណ៕ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា