ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋានក្រុងបាត់ដំបង មិថា៖ នៅកណ្តាលក្រុងបាត់ដំបង ល្បែងកន្ទុយលេខ(ឆ្នោតយួន-ឆ្នោតថៃ) កំពុងតែរីកដូចផ្សិតក្នុងផ្សារ(ភូពុយ) ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បែរជាអាជ្ញាធរសមត្ថកិច្ជពាក់ព័ន្ធក្នុងមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនដឹងថាជាឆ្នាំងបាយអស់លោក ឬយ៉ាងណា។ បើយោងប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់សារព័ត៌មានជាច្រើនអង្គភាពថា៖មានថៅកែ ដែលជាមេល្បែងសុីសង កន្ទុយលេខ (ឆ្នោតយួន-ថៃ) ម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តបាត់ដំបង បានប្រាប់ទៅកូនកញ្រែ្ចងកត់ឆ្នោត របស់ខ្លួនថា អោយកត់ និង ដើតលក់ឆ្នោតម៉ាសេរីទៅ សូមកុំខ្លាចព្រោះរូបគេមានខ្សែរធំណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយ សូមបី លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ក៏មិនហ៊ានបង្ក្រាបដែរ។ ប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង សង្ឃឹមថាកន្លងមកនេះ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន យកចិត្តទុក ក្នុងការ បង្ការ ទប់ស្កាត់ និង បង្ក្រាប អោយខានតែបាន តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយ តែមិនទាន់បានមួយចំអិនកំពឹសផង ល្បែងចាក់កន្ទុយលេខ បាននឹងកំពុងដំណើរ រីកដុះដាលដូចផ្សិត ក្នុងផ្សារ(ភូពុយ)បើកកត់ចាក់លេងបានយ៉ាងរលូនទៅវិញ។ ជាការពិតណាស់ល្បែងស៊ីសង់ (ឆ្នោតយួន-ឆ្នោតថៃ) គឺជាឃាតករឈាមត្រជាក់ អាចបង្វក់អ្នកដែលញៀនលេងល្បែងកន្ទុយលេខ ក្លាយទៅជា ទាសករ មេឆ្នោត ដោយមិនដឹងខ្លួន.! ម្យ៉ាងវិញទៀត ល្បែងឆ្នោតនេះ បាននិងកំពុងបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរប្លន់-ចោរឆក់-ជាពិសេសកើតអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ស្រ័យហេតុនេះមប្រជាពលរដ្ឋសូមសុំណូមពរ ទៅដល់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងសូមមេត្តដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពចុះត្រួតពិនិត្យ និង ធ្វើការបង្ក្រាប ទីតាំង ឆ្នោតយួន-ថៃ ក្នុងចំណុចផ្សារ(ភូពុយ) ក៏ដូចជាក្នុងក្រុងបាត់ដំបង ទាំងមូល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗ និងធានាបានភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទាំមូល ផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា