ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ម្ចាស់ទីតាំងហ៊ានបើកល្បែងសុីសង(ទូហ្គេមបាញ់ត្រី បៀរការ៉ាត់ រ៉ូឡែត)ប្រភេទការស៊ីណូ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ អោយភ្ញៀវចូលលេងយ៉ាងរលូន ហ៊ានប្រឆាំងប្រសាសន៍សម្តេចតេជោ ផង.!!!
Wed,02 November 2022 (Time 11:43 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 248នាក់)


ភ្នំពេញ៖ ទីតាំងបើកល្បែងសុីសង"ទូហ្គេមបាញ់ត្រី បៀរការ៉ាត់ រ៉ូឡែត" ជាប្រភេទការសុីណូ មួយកន្លង ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១១៣ ក្នុងភូមិព្រៃទ្រា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កំពុងផ្គើននឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះណាចក្រកម្ពុជា យ៉ាងគគ្លើន។ បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានអោយដឹងថា សព្វថ្ងៃពួកគាត់ឃើញមានមនុស្សប្រុសស្រីដើរចូលទៅលេងយ៉ាងពពាក់ពពូន។ ពួកគាត់បានលើកឡើងទៀតថា ចុះឯណាទៅ ប្រសាសន៍ថ្នាក់ដឹកនាំកម្ពុជា បានប្រកាសដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ អោយមន្ត្រីក្រោមឱវាទ អនុវត្តន៍ បង្ក្រាប រាល់បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងប្រទេស។ ដោយឡែក ទីតាំងខាងលើ ពួកគាត់មិនទាន់ឃើញសមត្ថកិច្ចក្នុងមូលដ្ឋានចុះមកអនុវត្តន៍បង្ក្រាប់នៅឡើយទេ។ ប្រភពរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដាក់ការសង្ស័យថា៖ ប្រហែលជាម្ចាស់ទីតាំង ដែលកំពុងបើកបនល្បែងខុសច្បាប់មួយនេះ មានខ្នង់អង្អែកធំសម្បើមហើយមើលទៅ ទើបសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានមកក្បែ នឹងបង្ក្រាបសោះ!ឬមួយជាឆ្នាំងបាយរបស់អស់លោកអស់ហើយទេដឹង។ ប្រជាពលរដ្ឋសូមសុំណូមពរដល់ទៅដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេត អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការរាធានីភ្នំពេញ សូមឯកឧត្តម ចាត់កម្លាំងក្រោមឱវាទ ចុះស៊ើបអង្កេតនឹងបង្ក្រាបទីតាំងខាងលើផងទាន ដើម្បីធានាបាននូវភូមិឃុំមានសុវត្តិភាពទាំង៧ចំនុច ជូនពលរដ្ឋ ជៀសវាងកើតអំពើ ចារកម្ម លួច ឆក់ ប្លន់ និងកើតអំពើ ហិង្សា ក្នុងគ្រួសារ ដោយសារតែញៀនលេងល្បែងភ្នាល់ទាំងនេះហើយទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2765 នាក់
ខែនេះ :
13360 នាក់
3 ខែនេះ :
58479 នាក់
សរុប :
1353191 នាក់