ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ បានយាងចុះសួរសុខទុក្ខ និងពាំនាំយកនូវព្រះអំណោយដ៏ថ្លៃថ្លា ជាសម្ភារៈសិក្សា ចែកជូនដល់សិស្សានុសិស្សចំនួន៣៦០នាក់ នៅសាលាបឋមសិក្សាអូរស្រឡៅពី ឃុំវត្តតាម៉ឹម ស្រុកសង្កែ...
Tue,29 November 2022 (Time 10:24 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 339នាក់)


ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ អមដំណើរដោយឯកឧត្តម វុធ ស៊ែ.ឯកឧត្តម លី រដ្ឋា.ឯកឧត្តម ស៊ុង ប៊ុនថុង. ឯកឧត្ដម ជួប រ៉ាឌូ.ឯកឧត្ដម ឃ្លៃ ឃ្លី និងសហការី បានចុះសួរសុខទុក្ខ និងពាំនាំយកនូវព្រះអំណោយដ៏ថ្លៃថ្លាជាសម្ភារៈសិក្សា ចែកជូនដល់សិស្សានុសិស្សចំនួន៣៦០នាក់នៅក្នុងបរិវេណ សាលាបឋមសិក្សាអូរស្រឡៅពី ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាស ប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមាន អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រី បានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខ បងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។ ព្រះអំណោយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និង ឯកឧត្ដមទីប្រឹក្សានាំយកមកចែកជូនដល់សិស្សបឋមចំនួន ៣៦០ នាក់ នាថ្ងៃនេះ គឺ ដើម្បីជាការឆ្លើយតប តាមការសំណូមពររបស់ព្រះបាឡាត់គណខេត្តបាត់ដំបង គណៈធម្មយុត្តិកនិកាយ និងលោកស្រីនាយកសាលាអូស្រឡៅពី ដោយយក្នុងនោះមានការប្រគល់រង្វាន់ និង ប័ណ្ណសសើរ ទុកជាការលើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី និង ជាធនធាន ដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ទៅថ្ងៃអនាគត។ ព្រះអំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្ស រួមមានសិស្សពូកែ ៦០ នាក់៖ ក្នុងម្នាក់ៗទទួលបានសៀវភៅ១០ក្បាល បន្ទាត់១ដើម.ប៊ិច៣ដើម និងថវិកា ២ម៉ឺនរៀល។ ចំណែកសិស្ស៣០០នាក់ផ្សេងទៀត៖ ក្នុងម្នាក់ៗទទួលបាន សៀវភៅ០៥ក្បាល.ប៊ិច២ដើម. ខ្មៅដៃ២ដើម និងថវិកា ១ម៉ឺនរៀល ព្រមទាំងជូនថវិកា ដល់លោកគ្រូ អ្នកគ្រូ ចំនួន៨០ម៉ឺនរៀលផងដែរ។ ក្នុងពិធីចែកព្រះអំណោយ អ្នកអង្គម្ចាស់ សារព័ត៌មានយើងខ្ញុំសង្កេតឃើញថា៖ ព្រះបាឡាត់គណ:ខេត្តបាត់ដំបង អជ្ងាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រី មានសេចក្តីត្រេកអរយ៉ាងពន់ពេក ចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់ មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជានុរាស្រ្តដែលខ្ចះខាត និងនៅតាមសាលារៀនផ្សេងៗ បន្ថែមទៀត។ ជាទីបញ្ចប់: អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់ប្រជានុរាស្ត្រ ដែលកូនក្មួយសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ លោកគ្រូ អ្នកគ្រូ ធ្វើជាមនុស្សល្អ ដើម្បីប្រែក្លាយខ្លួន អោយទៅជាពលរដ្ឋគំរូ នាថ្ងៃអនាគត ដើម្បីយកចំណេះវិជ្ជាមកចូលរួមចំណែកបំរើអភិវឌ្ឍន៍កសាងសង្គមជាតិខ្មែរ អោយរីកចម្រើន រុងរឿងឋិតថេរ ជានិច្ច ជានិរន្តរ៍ តរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2769 នាក់
ខែនេះ :
13364 នាក់
3 ខែនេះ :
58483 នាក់
សរុប :
1353195 នាក់