ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សូមឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេត ភាពមិនប្រក្រតី របស់ក្រុមហ៊ុនដោន ខេត្តព្រះវិហារ និងក្រុមហ៊ុនស៊ីងបាយអូថេក ខេត្តក្រចេះ គឺម្ចាស់តែមួយកំពុងគៀងគរទិញឈើខុសច្បាប់.!!!
Thu,13 January 2022 (Time 01:55 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 607នាក់)


ខេត្តព្រះវិហារ៖ មានសេចក្ដីរាយការណ៍មកបានអះអាងថា ព្រៃឈើនៅតំបន់ដែនអភិរក្សជីវៈចម្រុះព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព និងព្រៃតំបន់ហាមឃាត់នានា ស្ថិតក្នុងស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ និងស្រុកឆែប ក្នុងខេត្តព្រះវិហារ បានកំពុងរងនូវការកាប់ដើមឈើ អារជ្រៀក ដឹកលក់ធ្វើអាជីវកម្មខុសច្បាប់ នៅតែបន្តកើនមានយ៉ាងអាណាធិបតេយ្យ។ តើករណីនេះ ជាភាពកំសោយរបស់ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឬក៏ជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ ពីក្រុមឈ្មួញទាំងនោះអស់ហើយរឺ? ទើបបានជារក្សាភាពស្ងប់ស្ងាត់ មិនឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានចុះទប់ស្កាត់ និងបង្ក្រាបសោះ.?។ បើតាមប្រភពព័ត៌មានបានអោយដឹងថា ការកាប់ដើមឈើ អារជ្រៀក នៅក្នុងតំបន់ព្រៃអភិរក្សជីវៈចម្រុះព្រៃព្រះរកា និងព្រៃតំបន់ហាមឃាត់នានា ដឹកតាមរយៈគោយន្តកន្ត្រៃ ជ្រកក្រោមស្លាកក្រុម​ហ៊ុន​ដោន និងភាពមិនប្រក្រតី ក្រោយការបិទទ្វារដេប៉ូឈើរបស់លោកស្រី អុិន ស្រីម៉ៅ ប្ដូរសមាសភាពថ្មីឈ្មួញឈើស្រីឈ្មោះ ឡេង​ ធា​រ៉ា​ ផ្ដាច់មុខពីខេត្ត គឺខេត្តក្រចេះ និងខេត្តព្រះវិហារ។ រយៈពេលដើម្បីខែមករា ឆ្នាំ២០២២នេះ គេសង្កេតឃើញថា បទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ កក្រើកសារជាថ្មី បានដោយរលូន ក៏ដោយសារមានការឃុបឃិតគ្នាជាព័ន្ធជាមួយឈ្មួញឈ្មោះ ឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថា ជាថៅកែ ឈើជ្រកក្រោមស្លាក ក្រុមហ៊ុនឈើល្បីខ្លាំង កំពុងឈូសធ្វើផ្លូវចូលទៅដឹកឈើក្នុងព្រៃព្រះរការ ផ្លូវចំនួន២ខ្សែគឺ៖ ទី១-ឈូសផ្លូវចូលទៅដឹកឈើ ពីក្នុងព្រៃព្រះរកា (ចូលមកចំខាងក្រោយក្រុមហ៊ុនដោន)។ ទី២-ឈូសផ្លូវដឹកឈើជ្រកក្រោមកងពលតូចលេខ៩ ដោយបានឈូសចូលទៅកាន់តំបន់ព្រៃព្រះរកា ដើម្បីត្រៀមកាប់បំផ្លាញឈើបន្ថែមទៀត និងដឹកឈើចូលមកស្តុកទុកនៅទីបញ្ជាការស្រាល ក្នុង​កងពលតូច​លេខ​៩។ ពាក់ព័ន្ធទៅនិងរឿងក្រុមមេឈ្មួញឈើជើងខ្លាំងឈ្មោះ ឡេង ធារ៉ា ប្រចាំពីរខេត្ត គឺ: (ខេត្តក្រចេះ,ខេត្តព្រះវិហារ)ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាឯកឧត្តម វែង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកុំមើលរំលង​ភាព​អសកម្មរបស់​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា ប្រមាញ់ ខេត្តព្រះវិហារ និងនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ សូមឯកឧត្តមទេសរដ្ឋមន្ត្រីចាត់វិធានការផងទាន។ ជុំវិញនៃការចុះផ្សាយករណីខាងលើ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយទៅនេះ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជាន់ពន្លិចអោយបុគ្គលណាម្នាក់រើសអើងឡើយ បើរសាមីខ្លួនគិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹត និងយុត្តិធម៌សម្រាប់ខ្លួន សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖☎️Tell.092190098/0886606773៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
933 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6245 នាក់
ខែនេះ :
22082 នាក់
3 ខែនេះ :
76701 នាក់
សរុប :
1660628 នាក់