ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពលរដ្ឋ ១៨ គ្រួសារ អតីតយោធិនរំសាយ កំពុងរងភាព អយុត្តិធម៌ ដោយពួកគាត់មិនទាន់ទទួលបានដីរបប ១៨ ហិកតា ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផល់ជូននៅ ភូមិកូនដំរី សង្កាត់និមិត្ត នៅឡើយទេ.!!!
Fri,04 November 2022 (Time 08:15 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 301នាក់)


ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋអតីតយោធិនកាត់រំសាយ ១៨ គ្រួសារ បានឃើញ លិខិតលេខ ២៤៤៥/២២ លស មួយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដែលគោរពជូន ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ទៅលើលិខិតលេខ ៥០០ សជណ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៨ ដែលមានភាពខុសប្រក្រតី ផ្ទុយទៅលើ លិខិតលេខ ៣៩៧ សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨ និងលើលិខិតលេខ ១៥៧ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ របស់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី. បែជា រដ្ឋបាលខេត្តបន្ទាយមានជ័យ គោរពជូន ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្នុងន័យខ្លឹមសារថា បានចុះស្រាវជ្រាវករណីប្រជាពលរដ្ឋអតីតយោធិនកាត់រំសាយ ១៨ គ្រួសារ និងបានចុះដល់ទីតាំងដីដើម្បីធ្វើការបង្ហោះត្រូន កំណត់ចំណុចទីតាំងជាក់ស្ដែងត្រូវបានក្រុមការងារក្រសួងបានជួបដោយផ្ទាល់ជាមួយខាងប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ភាគីទំនាស់ ដែលជាអ្នកអាស្រ័យផល ជាក់ស្ដែងទៅវិញ. មិនតែប៉ុណ្ណោះ បានគោរពជូនបន្ថែមថា បានពិនិត្យរកឃើញការគ្រប់គ្រងកាន់កាប់ដីរបស់ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ មានភាពត្រឹមត្រូវពិតប្រាកដ គួរមានការទទួលភាពស្របច្បាប់របស់ពួកគាត់។ ដោយឡែក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅចំណុចទីតាំងដី ចំនួន ១៨ ហិកតា ដែលកំពុងមាន រឿង វិវាទដីធ្លីដ៏រ៉ាំរ៉ៃ យូរឆ្នាំមកហើយនេះ ពុំឃើញមានប្រជាពលរដ្ឋ ១១ គ្រួសារ រស់នៅ និង អាស្រ័យផល និង សាងសង់ផ្ទះនៅលើដីនោះទេ គឺឃើញមានតែ ការ៉ាស សាំង តេលា រួមនិងផ្ទះ មួយគត់ ដែលបានសាងសង់ សំណង់ដ៏រឹងមាំ និងប្រកបអាជីវកម្ម នៅលើដី ដែលកំពុងមានទំនាស់មិនទាន់ចប់ ដែលម្ចាស់ ការ៉ាសសាំង នោះ ហ៊ានបំពាន ទៅលើលិខិតលេខ ១៥៧ សជណ និង លិខិតលេខ ៣៩៧ សជណ របស់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី យ៉ាងគគ្លើនទៅវិញ។ គួររំលឹកផងដែរថា នារសៀលថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២២ ប្រជាពលរដ្ឋអតីតយោធិនកាត់រំសាយ ទាំង ១៨ គ្រួសារ បាននាំគ្នាលើកទៅតវ៉ានៅមុខ សាលា រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង សំណូមពរទៅដល់ ឯកឧត្តម អ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមឯកឧត្តមជួយត្រួតពិនិត្យឡើងវិញ និង និរាករណ៍ ទៅលើឯកសារ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលេខ ២៤៤៥/២២ លស ចុះថ្ងៃ២៦ ខែតុលា ឆ្នាំ២០២២ ខុសប្រក្រតី ផ្ទុយទៅនិង លិខិតលេខ ១៥៧ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានឲ្យអនុវត្តន៍: ១-តម្កល់មិនចាត់ការលិខិតលេខ ៥០០ សជណ និងបន្តអនុវត្តលិខិតលេខ ៣៩៧ សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីឡើងវិញ។ ២-និរាករណ៍បណ្ណកម្មសិទ្ធិទាំងអស់នៅលើទីតាំងដីពាក់ព័ន្ធ ដោយបណ្ណទាំងអស់នេះត្រូវបានធ្វើឡើងលើដីកំពុងមានវិវាទ មិនទាន់បានដោះស្រាយ។ នារសៀលថ្ងៃខែឆ្នាំដដែល ប្រជាពលរដ្ឋអតីតយោធិនកាត់រំសាយចំនួន ១៨ គ្រួសារ សូមសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមជួយរកយុត្តិធម៌ អោយយើងខ្ញុំដែល ជាកូន ជាចៅអតីតយោធិនកាត់រំសាយចំនួន ១៨ គ្រួសារ បបានដីរបបនោះ ដែលមានចំនួន ១៨ ហិកតា មកវិញ និងដើម្បីបានសាងសង់ផ្ទះ រស់នៅ សមរម្យ បានអាស្រ័យផល ឡើងវិញផងទាន៕ សូមស្តាប់ការលើកឡើង រឿង អយុត្តិធម៌ របស់ប្រជាពលរដ្ឋ អតីតយោធិនកាត់រំសាយទាំង ១៨ គ្រួសារ នៅលើទីតាំងដីដែលកំពុងមានទំនាស់ ដូចតទៅនេះ....

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
526 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5434 នាក់
ខែនេះ :
18655 នាក់
3 ខែនេះ :
70553 នាក់
សរុប :
1558722 នាក់