ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើ.!មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង ឯកជន" ព្យាបាលយ៉ាងមិច គ្រាន់តែអ្នកជំងឺក្តៅខ្លួននិងហត់ សម្រាកព្យាបាល៥ថ្ងៃអស់លុយជាង១ពាន់ដុល្លារ លុះត្រឡប់មកផ្ទះវិញដាច់ខ្យល់ស្លាប់.!!!
Sat,05 November 2022 (Time 10:49 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 374នាក់)


ខេត្តព្រៃវែង៖ អាសូរណាស់ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត បណ្ដាលអោយ កូនៗ ក្លាយជាក្មេងកំព្រា និង ស្ដ្រីម្នាក់ក្លាយជាស្ដ្រីមេម៉ាយ។ បុរសម្នាក់ បន្ទាប់ពីមានអាការៈក្ដៅខ្លួនហត់.ហើយទៅពិគ្រោះជំងឺនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ស្ថិតនៅលើដងផ្លូវជាតិលេខ៨ មុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ដោយត្រូវគ្រូពេទ្យនៅទីនោះ អោយសម្រាកព្យាបាលរយៈពេល៥ថ្ងៃសោះ អស់ជាង "៤លានរៀល" ថ្លៃគាប់ពពក លុះក្រុមគ្រួសារទូទាត់លុយអោយពេទ្យរួច ដឹកជនរងគ្រោះដល់ផ្ទះ ដាច់ខ្យល់ស្លាប់តែម្ដង។ ករណីនេះម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ថា«សង្ស័យមកពីពុលឡាន ទើបអ្នកជំងឺស្លាប់» នេះបើយោងតាមប្រភព។ សូមជម្រាបថា៖ ករណីស្លាប់អ្នកជំងឺនៅពេលនេះ វាពុំមែនជាលើកទី១នោះទេ ពោលគឺ ច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែ! ខាងមន្ទីរពេទ្យ តែងតែមានការលាក់បាំង និងសម្របសម្រួលផ្ដល់ជាសំណង រត់ការ អ្នកសារព័ត៌មាន ដើម្បីបញ្ចប់ និងកុំអោយបែកធ្លាយរឿង។ បើទោះបីជា មានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់ កាលពីកន្លងមកក៏ដោយ ក៏មន្ត្រីជំនាញ មិនចាត់វិធានការ លើមន្ទីរពេទ្យឯកជន មួយនេះឡើយ។ ដោយគ្រាន់តែចុះពិនិត្យ ដើម្បីបង្គ្រប់កិច្ច មកមើលរបាយការណ៍ ដែលខាងគ្រូពេទ្យ រៀបចំទុកមុន ហើយទៅវិញបាត់។ ជាក់ស្ដែងៈ កាលពីថ្ងៃទី១៣.០២.២០២១ អ្នកជំងឺឈ្មោះ ជាម ថុល នៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានស្លាប់ ក្រោយវះកាត់ពោះវៀនដុះខ្នែងនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”។ បន្ទាប់មកទៀត នៅថ្ងៃទី២៣.១០.២០២១ ស្ត្រីរងគ្រោះឈ្មោះ ឡាំង ស្រីយ៉ាត នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង បានស្លាប់ ក្រោយសម្រាលកូន ដោយវះកាត់នៅ”មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ខេង”។ នេះគ្រាន់តែ ជាតួរលេខត្រួសៗប៉ុណ្ណោះ ដែលលេចធ្លាយលាក់បាំងមិនជិត ដោយមិនរាប់បញ្ចូល ករណីស្លាប់ជាច្រើនទៀត កាលពីឆ្នាំមុនៗ។ ការស្លាប់អ្នកជំងឺជាបន្តបន្ទាប់នេះដែរសារព័ត៌មាន មិនធ្វើការសន្និដ្ឋានថា«មូលហេតុមកពីកំហុសបច្ចេកទេសពេទ្យ ឬ ក៏មកពីរោគ អ្នកជំងឺនោះឡើយ ។ គ្រាន់តែនៅមុនស្លាប់ ពួកគាត់បានទទួលការព្យាបាលនៅ”មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ខេង”ត្រង់ចំណុចខាងលើ»។ លុះពេលនេះ ស្រាប់តែជនរងគ្រោះឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល បានស្លាប់ នៅព្រឹកទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពីសម្រាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”បានរយៈពេល៥ថ្ងៃ អស់ជាង ៤លានរៀល ចេញពីពេទ្យ ទៅដល់ផ្ទះវិញ បានប្រហែល២០នាទី ដាច់ខ្យល់ស្លាប់តែម្ដង!។ ករណីស្លាប់អ្នកជំងឺឈ្មោះ ប៊ុន ធឿន នេះដែរ សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ នៅមុនពេលទៅព្យាបាលជនរងគ្រោះ ប៊ុន ធឿនគ្រាន់តែមានអាការៈក្ដៅខ្លួននិងហត់ប៉ុណ្ណោះ។ លុះដល់ថ្ងៃទី២៩.១០.២០២២ ជនរងគ្រោះ បានទៅពិគ្រោះជំងឺនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ត្រង់ចំណុចខាងលើ។ ក្នុងងនោះ មតិភាគច្រើនបានសង្ស័យថាៈ ករណីនេះ អាចមកពីគ្រូពេទ្យព្យាបាលភ្លាត់ស្នៀតខ្ជីខ្ជា វ៉ៃថ្នាំបង្ខំ ឬខុសបច្ចេកទេស ទើបអ្នកជំងឺស្លាប់ទាំងស្រស់បែបនេះ!។ ជាការឆ្លើយតប នៅរសៀលថ្ងៃទី០៣.១១.២០២២ អ្នកស្រី សាយ សុខ ខេង ម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ដែលជាអ្នកមើលខុសត្រូវផ្ទាល់ បានបកស្រាយថាៈ ករណីនេះអាច បណ្ដាលមកពីអ្នកជំងឺធ្វើដំណើរទៅផ្ទះពុលឡាន ទើបគាត់ស្លាប់។ រីឯលោក អ៊ុំ សារិទ្ធ (ហៅពេទ្យស្រឺ) ម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” និងជាប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង!។ បានថ្លែងថាៈ ការស្លាប់នោះ លោកមិនច្បាស់ទេ ព្រោះគាត់ស្លាប់នៅផ្ទះ ខណៈពេលចេញពីមន្ទីរពេទ្យរបស់លោក ។ គឺអ្នកជំងឺរឹងមាំធម្មតា លោក អ៊ុំ សារិទ្ធ អះអាងថាៈ អ្នកជំងឺធ្ងន់ទើបគាត់ស្លាប់.!។ ចំណែកលោក ហួត កល្យាណ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង បានថ្លែងថាៈ ខ្ញុំមិនច្បាស់ទេថា អ្នកជំងឺស្លាប់ដោយសារអ្វី!។ លោក ហួត កល្យាណ បន្តថា រង់ចាំមន្ត្រីជំនាញរបស់មន្ទីរ ចុះពិនិត្យនៅព្រឹកថ្ងៃទី០៤.១១.២០២២។ ចំពោះលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង បានថ្លែងថាៈ ចាំខ្ញុំសួរនាំសិន ខ្ញុំជាប់មកប្រជុំនៅភ្នំពេញ។ ចំពោះសំនួរថាៈ តើមន្ត្រីជំនាញមានវិធានការបែបណាលើ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ខណៈកន្លងមកមានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់នោះ.?។ ដោយលោក ហួត កល្យាណ រួមនិងលោក សេង បញ្ញាឬទ្ធិ មិនបកស្រាយឡើយត្រង់ចំណុចនេះ.!។ សូមជម្រាបថាៈ ករណីស្លាប់អ្នកជំងឺនៅពេលនេះ វាពុំមែនជាលើកទី១ទេ ពោលគឺច្រើនលើកច្រើនសារមកហើយ!។ បន្ទាប់ពីជនរងគ្រោះទាំងនោះ ទៅទទួលសេវាព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”។ ប៉ុន្តែរាល់ការស្លាប់របស់ពួកគាត់ មានការលាក់បាំងខ្លះ លេចធ្លាយខ្លះ និងតែងតែមានការ សម្របសម្រួលចូលបុណ្យរាប់ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង កុំអោយមានការប្ដឹងផ្ដល់.!។ ស្របពេលដែលមន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យរកកំហុស”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” មិនដែលឃើញ!។ សង្ស័យការចុះពិនិត្យទាំងនោះ មើលតែរបាយការណ៍ ដែលខាងមន្ទីរពេទ្យរៀបចំទុកមុន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2181 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7493 នាក់
ខែនេះ :
23331 នាក់
3 ខែនេះ :
77950 នាក់
សរុប :
1661877 នាក់