ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទីបញ្ជាការភូមិភាគ៥ ចុះឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២៣និង៣០ នាទី នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ សុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណ:ដែលក្រុមជនសង្ស័យទាំងនោះ មានប្រដាប់ដោយដុំថ្ម,ដំបង,ដាវសាំម៉ូរ៉ៃ កាប់ទៅលើយុវជនរងគ្រោះម្នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្លាយពោះវៀនចេញក្រៅដេកក្នុងថ្លុកឈាម។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញអន្តរាគមន៍ ស្រាវជ្រាវនៅចំណុចកើតហេតុ និងកម្លាំងមួយចំនួនបានចេញច្បាមមុខសញ្ញាតាមគោលដៅសង្ស័យ ជាលទ្ធផល ឃាត់ខ្លនជនសង្ស័យបានចំនួន១នាក់ មានឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល និងដកហូតបានដាវសាំម៉ូរ៉ៃ១ដើម។ លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា លុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី កម្លាំងជំនាញបានបន្ត ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បន្ថែមទៀត រួមមានឈ្មោះ: ទី១-ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ។ ទី២-ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ។ ទី៣-ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ។ ក្រុមជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិត ដាវ ទៅលើក្រុមជនរងគ្រោះពិតប្រាកដមែន។ លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ផន ឌីស្កូ ហៅក្រៅ តួ (ស្លាប់) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅពេលបញ្ជួនដល់មន្ទីពេទ្យមង្គលបូរី៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា