ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក វរសេនីយ៍ឯក សៅ សារឿន និងលោកស្រី នាវ ថានិត នាំយកអំណោយដ៏ថ្លៃថ្លា មានគ្រឿង ឧបភោគ បរិភោគ និង ថវិការ ផ្ទាល់ខ្លួនមួយចំនួន ចុះចែកជូនដល់ លោក យាយ លោក តា និង ចាស់ព្រឹទ្ធាចារ្យ ចំនួន ៣០ គ្រួសារដែលមានជីវភាពខ្វះខាត...
Sun,11 December 2022 (Time 04:14 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 391នាក់)


ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃសុក្រ ១រោច ខែ មិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត និង លោកស្រី នាវ ថានិត ព្រមទាំងបុត្រ និង សហការី បាននាំយកអំណោយដ៏ថ្លៃថ្លា មានគ្រឿងឧបភោគ បរិភោគ និង ថវិការផ្ទាល់ខ្លួន បានចែកជូន លោកយាយ លោកតា ចាស ព្រឹទ្ធាចារ្យ ចំនួន ៣០ គ្រួសារ ដែលមានជីវភាព ខ្វះខាត រស់នៅក្នុង ភូមិ តាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនោះក៏មានការចូលរួមពី លោក អ៊ុច សារី.លោក អ៊ុច មករា មេឃុំចង្ហា.លោកស្រី ធុល ស្រីទូច.លោក ឌី កង.លោក មាឃ សុវណ្ណ ក្រុមប្រឹក្សាឃុំ.លោកស្រី អ៊ុំ ចន្នីកា ស្មៀនឃុំ.លោក សាន់ សុធារ៉ា នាយរងប៉ុស្តិ៍ចង្ហា. ដែលក្នុង ០១ គ្រួសារ ទទួលបានរួមមាន៖ ១-អង្ករចំនួន ២៥ គីឡូក្រាម ២-មី ចំនួន ០១ កេះតូច ៣-ទឹកត្រីចំនួន ០១យួរ ៤-ទឹកស៊ីអ៉ីវ ០១ យួរ ៥-ប្រេងសណ្តែក ២លីត ចំនួន០១ដប ៦-ប៊ីចេង ១គីឡូក្រាម ៧-ខ្ទឹមស ១គីឡូក្រាម ៨-ស្កសរ ១គីឡូក្រាម ៩-អំបិល ១គីឡូក្រាម ១០-ទឹកសុទ្ធ ចំនួន ២យួរ ១១-ថវិការ ចំនួន ៥ ម៉ឺនរៀល ក្នុង១គ្រួសារ។ និង ឧបត្ថមបន្ថែមជូន: ១-លោក មេឃុំចង្ហា ថវិការ ៥០០ ដុល្លារ ២-ក្រុមព្រឹក្សា ៦ នាក់ សរុប ៣០ ម៉ឺនរៀល ៣-នគរបាលប៉ុស្តិ៍ ២ នាក់ សរុប ១០ ម៉ឺនរៀល ៤-ប្រជាការពារ ៤ នាក់ សរុប ២០ ម៉ឺនរៀល ៥-មេភូមិ ២ នាក់ សរុប ១០ ម៉ឺនរៀល ៦-ចាស់ព្រឹទ្ធាចារ្យ ៥ នាក់ សរុប ៣១ ម៉ឺនរៀល។ សរុបថវិការចំណាយទាំងអស់ ចំនួន ១២ លានរៀល។ លោកវរសេនីយ៍ឯក សៅ សារឿន បានមានប្រសាសន៍ផ្តាំផ្ញើថា ទីណាប្រជាពលរដ្ឋ មានការលំបាក និង ខ្វះខាតជីវភាព លោកតែងតែជួយឧបត្ថម្ភ ថវិការ និងគ្រឿង ឧបភោគ បរិភោគ ជូនដល់ពួកគាត់ ទោះបីតិចច្រើនក្កី តែក៏ជួយសម្រួលជីវភាពបានមួយគ្រាដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2334 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7646 នាក់
ខែនេះ :
23484 នាក់
3 ខែនេះ :
78103 នាក់
សរុប :
1662030 នាក់