ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកវរសេនីយ៍ឯក កុល វិបុល ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឧត្ដរមានជ័យ កំពុងយុទ្ធសាស្រ្តពីក្នុងពេលតែមួយ ដៃម្ខាងបង្រ្កាបបទល្មើសឈើម្ខាងទៀតលក់ឈើកែច្នៃជាគ្រឿងសង្ហារឹម លក់យ៉ាងសកម្ម មន្រ្តីជំនាញ់ពាក់ពន្ធ័ស្រុកខេត្តមិនហ៊ានប៉ះព្រោះតែ...
Sun,11 December 2022 (Time 10:11 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 201នាក់)


ខេត្តឧត្ដរមានជ័យ៖ លោកវរសេនីយ៍ឯក កុល វិបុល ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ល្បីរាប់ឆ្នាំហើយ ដៃបាំងមេឃខ្លួនមានតួនាទីជាមន្រ្តីអនុវត្តច្បាប់បង្រ្កាបបទល្មើសព្រៃឈើ តែខ្លួនបែជាយកដៃបាំងមេឃ បណ្ដោយអោយប្រពន្ធបើករោងសប្បិកម្មកែច្នៃឈើលក់គ្រឿងសង្ហារឹម ដែលមានទីតាំងដល់ទៅ ២ កន្លែង សុទ្ធតែជាឈើប្រណិត មហិមា យ៉ាងសន្ធឹកសន្ធាប់ស្ថិតនៅភូមិ ស្រះឈូក ឃុំត្រពាំងប្រ៍យ ស្រុកអន្លង់វែង។ ទីតាំងទី១/ រោងសិប្បកម្មកែច្នៃ នៅខាងស្ដាំដៃស្ថិតនៅភូមិស្រះឈូក ។ នឹងទីតាំងទៅ២/ជ្រកក្រោមការៈសាំង DEPOT TELA ម្ចាស់ឈ្មោះ ម៉ៃ ឃ្លី ត្រូវជាប្រពន្ធ លោក កុល វិបុល។ ពាក់ពន្ធ័និងទីតាំងពីកន្លែងខាងលើនេះ គេមិនដឹងថាមន្រ្តីជំនាញ់ស្រុកអន្លង់វែង និងខេត្តបានទទួលលាភសក្ការដែរទេដេង.! ទើបបានជាមិនបង្រ្កាប ឫ ខ្លាចអំណាចលោកវរសេនីយ៍ឯក កុល វិបុល ជាប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច។ សូមបញ្ជាក់ផងដែរថា រោងសិប្បកម្មកែច្នៃនៅទីរួមស្រុកអន្លង់វែង នៅមានច្រើនកន្លែងទៀតកំពុងតែដំណើរការរាល់ថ្ងៃ ដែលគ្មានច្បាប់អនុញ្ញាត ក្នុងការប្រកបអាជីវកម្មលក់គ្រឿងសង្ហារឹម។ ជាពិសេសរោងសិប្បកម្មធំជាងគេរបស់ ឈ្មោះ យាយ ឡៃ ក៏ត្រូវជាម្ដាយក្មេកលោក កុល វិបុល ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋខេត្តតែម្ដង ស្ថិតនៅភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខាងត្បូងស្ពានទ្វារបង្ហូរទឹកលូបីប្រហែល ៣០ ម៉ែត្រ។ ជុំវិញករណីពាក់ពន្ធ័ខាងលើក្រុមការងារបានខលទៅលោក អឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ដែរ ដើម្បីរាយការណ៍ក្នុងការពាក់ពន្ធ័មុខជំនួញអាជីវកម្ម ក្នុងការលក់ធនធានព្រៃឈើកែច្នៃ ជាគ្រឿងសង្ហារឹម សុទ្ធតែឈើប្រណិត តែខលចូលគ្មានអ្នកលើក។ រីឯ លោក សូត ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ បានបញ្ជាក់ថា ទីតាំងរោងសិប្បកម្មលក់គ្រឿងសង្ហាររឹមឈ្មោះ យាយ ឡៃ មានច្បាប់អនុញ្ញាត សម្រាប់ធ្វើអាជីវកម្ម។ ចំណែកទីតាំងការ៉ាស់សាំង ដែលដាក់លក់គ្រឿងសង្ហារឹម ចាំលោកអោយកម្លាំងជំនាញចុះទៅត្រួតពិនិត្យ។ ប្រជាពលរដ្ឋ ក៍ដូចជា មហាជន មានការងឿងឆ្ងល់ថា ថ្នាក់លើរបស់លោក វរសេនីយ៍ឯក កុល វិបុល ចាត់តាំងមុខងារតួនាទីលោកមកជាប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ចកិច្ច ឫ មករកសេដ្ឋកិច្ចប្រមូលលុយពីការលក់គ្រឿងសង្ហារឹម និង បទល្មើសឈើ។ កាលពីថ្ងៃទី៨ ខែធ្នូរ ឆ្នាំ២០២២ ក្រុមការងារយើងបានធ្វើការខលដើម្បីធ្វើកិច្ចសម្ភាសន៍ពីលោកវសេនីយ៍ឯក កុល វិបុល ប្រធានការិល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រចាំខេត្តឧត្ដរមានជ័យ លោកបញ្ជាក់ថា ទីតាំងដែលដាក់លក់គ្រឿងសង្ហារឹមពីកន្លែងស្ថិតនៅភូមិស្រះឈូក គឺមានច្បាប់អនុញ្ញាត សម្រាប់ធ្វើអាជីវកម្ម ចង់ទៅមើលនឹងកន្លែង ទៅដឹងហើយ៕ ដោយៈ សួន ចំណាប់ ប៉ោយប៉ែត ប៉ុស្ដិ៍

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2758 នាក់
ខែនេះ :
13353 នាក់
3 ខែនេះ :
58472 នាក់
សរុប :
1353184 នាក់