កីឡាការិនីគុនខ្មែរជម្រើសជាតិកម្ពុជា ទូច ចាន់វត្តី ដែលត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរចាប់អារម្មណ៍ ពីសម្រស់ ដ៏ស្រស់ស្អាត បានឈ្នះមេដាយមាសពីការប្រកួតជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ទៅកាលពីល្ល្ងា ថ្ងៃអាទិត្យ ទី១១ ខែធ្នូ នៅខេត្តព្រះសីហនុ។ សម្រាប់វិញ្ញាសានារីទម្ងន់៥៤គីឡូក្រាមនេះមានបេក្ខនារីតែ ៣ រូប ប៉ុណ្ណោះ គឺម្ចាស់ផ្ទះកម្ពុជា ទូច ចាន់វត្តី កីឡាការិនីវៀតណាម Nguyen Thanh Hang និងកីឡាការិនីម៉ាឡេស៊ី Nurhuda Fakhira។ លទ្ធផលចាប់ឆ្នោត កីឡាការិនីវៀតណាម ប៉ះកីឡាការិនីម៉ាឡេស៊ី ខណៈកីឡាការិនីកម្ពុជាឈរចាំវគ្គផ្តាច់ព្រ័ត្រតែម្តង។ កីឡាការិនីវៀតណាម Nguyen Thanh Hang បានយកឈ្នះកីឡាការិនីម៉ាឡេស៊ី ស៊ី Nurhuda Fakhira ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួប ទូច ចាន់វត្តី។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អឥតខ្ចោះពីការប្រកួត ៣ ទឹក ពេញ តាមរយៈរន្ទះជើង កណ្តាប់ដៃ និង ជង្គង់ ដែលពោរពេញដោយបច្ចេកទេស។ ជាលទ្ធផល ចៅក្រមផ្តល់ពិពិន្ទុអោយកីឡាការិនីកម្ពុជារូបនេះឈ្នះ កីឡាការិនី វៀតណាម ក្លាយជាម្ចាស់មេដាយមាសអន្តរជាតិ លើកដំបូង ក្នុងអាជីពរបស់នាង។ នេះជាការប្រកួតលក្ខណៈអន្តរជាតិមុនកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយកីឡាការិនី ទូច ចាន់វត្តី ក៏ជាសមាជិកគុនខ្មែរជម្រើសជាតិកម្ពុជាមួយរូប ដែលកំពុងត្រៀមខ្លួនតំណាងជាតិប្រកួតស៊ីហ្គេមលើទឹកដីកំណើតរបស់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
រណ្តៅដីយក្សចាស់វស្សារ របស់អ្នកធំម្នាក់មានជម្រៅជ្រៅរាប់រយម៉ែត្រ មន្ទីរពាក់ពន្ធ័ ជាពិសេសមន្ទីររ៉ែថាមពលខេត្តសៀមរាប មិនមានវិធានការទៅលើម្ចាស់អាជីវកម្មមួយនេះ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ងោល សុខេង អធិការរងស្រុកសំរោង កំពុងរងការរិះគន់ពីសំណាកមហាជនថាមិនដែលចូលធ្វើការទេគិតតែពីដើរបាញ់មេអាប៉ោងតាមភូមិស្រុក.ពិតឬយ៉ាងណា.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រដ្ឋបាលខេត្តកំពង់ស្ពឺកាសបើកទ្វារទឹក ៥ អដើម្បីជម្លៀសពលរដ្ឋនៅតាមដងស្ទឹងក្រាំងពន្លៃទៅរកទួលសុវត្ថិភាព.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ពិធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកក្រឡាញ់ ក្រោមអធិបតីភាព ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
បទល្មើសនេសាទកើតក្នុងផ្ទៃបឹងទន្លេសាបក្នុងឃុំផាត់សណ្តាយ ប្រភេទឡុករបាំងរាប់រយខ្សែរប្រវែងរាប់រយម៉ែត្រ នឹងមានថៅកែឈ្មោះ ភ័ណ ភាព ដែលជាថាៅកែបទល្មើសដាក់យកត្រីនឹងមានម្ចាស់ឡុកជាច្រើននាក់ទៀតដែលមិនស្គាល់ឈ្មោះ ជំនាញពាក់ពន្ធ័នៅទីនោះបែរជាមិនបង្រ្កាប ចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ស្រុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា