ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញ ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ វ័យចំណាស់ និង ពិការជាង ៣០០ នាក់ ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ.! ស្ថិតនៅក្នុងភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៉ិន រ៉ានី ហ៊ុន សែន សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ...ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានថ្លែង និង កោតសរសើរចំពោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារដឹកនាំដោះស្រាយបញ្ចប់វិវាទធ្លីដ៏រ៉ាំរ៉ៃ តាមបែប ឈ្នះ.! ឈ្នះ.! ក្រៅប្រព័ន្ធ រួមជាមួយក្រុមការងារ ព្រមទាំងលោក យ៉ាង គីមហ៊ុយ និង ក្រុមគ្រួសារលោក ដែលបានខិតខំយកចិត្តដោះស្រាយ និងរៀបចំ អភិវឌ្ឍន៍ តំបន់បឹងជង្រុក តេជោ ឈ្នះ.!ឈ្នះ.! អោយក្លាយទៅជាទីប្រជុំជន ប្រកបដោយសោភ័ណភាពរៀបរយ និង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងគួរជាកត់សម្គាល់ ព្រោះតំបន់នេះធ្លាប់ជាទីតាំងសមរភូមិក្តៅ កាលពីអតីតកាល ប៉ុន្តែក្រោយការអនុវត្តជោគជ័យ នយោបាយ ឈ្នះ.! ឈ្នះ.! មកនូវសុខសន្តិភាពក្រោមដំបូលជាខ្មែរតែមួយ នេះហើយគឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ ប្រទេសជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍សំណេះសំណាល និង ប្រគល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ វ័យចំណាស់ និងពលរដ្ឋ ដែល ពិការ រួមនិងជាមួយក្រុមការងារប្រចាំកា រខាងដោះស្រាយ និង អភិវឌ្ឍន៍តំបន់បឹងជង្រុក តេជោ ឈ្នះ.! ឈ្នះ.! ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន៕ ដោយ: លោក ស៊ុយ វិទ្ធី
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា