ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមចោរឆក់យ៉ាងសកម្ម៣នាក់ បញ្ជូនទៅស្នងការខេត្តចាត់ការតាមចាប់.!!!
Fri,21 January 2022 (Time 07:51 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 511នាក់)


ក្រុងប៉ោយប៉ែត៖ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមចោរឆក់កូបូប ទូរស័ព្ទ យ៉ាងសកម្មចំនួន៣នាក់នៅក្រុងប៉ោយប៉ែត បញ្ជូនទៅជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវមុខសញ្ញាក្រុមចោរឆក់ យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមមាន៖ ទី១-ឈ្មោះ ខន វុទ្ធី ហៅ(ធី) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុច(អគារថ្មី) ស្ថិតនៅក្នុងភូមិ អូរជ្រៅ សង្កាត់/ ក្រុងប៉ោយប៉ែត ឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ជាមួយឈ្មោះ អាហុងហៅ(ចយ)បានប្រហែលចំនួន៦លើក។ ទី២-ឈ្មោះ សៀង ដែន ភេទប្រុស អាយុ១៤ ឆ្នាំជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំនុច ខាងជើងវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងបានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពបានសម្រេច៤ដង។ ទី៣-ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ មិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាននៅជិតផ្ទះ និងបានឆ្លើយសារភាពថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២យប់ ខ្លួនបានចេញធ្វើសកម្មភាពឆក់ មានគ្នា៦នាក់ ម៉ូតូ៣គ្រឿង ឈ្មោះ ចាន់ ណា ជាអ្នកឌុបខ្លួន ហើយខ្លួនជាអ្នកឆក់ទូរស័ព្ទមួយគ្រឿង។ លោកអធិការបញ្ជាក់ថា៖ ជនសង្ស័យទាំង៣នាក់ខាងលើនេះ ជាមុខសញ្ញាឆក់កាបូប និងទូរស័ព្ទយ៉ាងសកម្ម ដែលមានទីលំនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក្រុមជនសង្ស័យខាងលើនេះ ពិតជាដឹងភូមិសាស្ត្រក្រុងប៉ោយប៉ែតយ៉ាងច្បាស់ ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត រកជនសង្ស័យ ជាមុខសញ្ញាឆក់ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតបន្តរទៀត៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
924 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6236 នាក់
ខែនេះ :
22074 នាក់
3 ខែនេះ :
76693 នាក់
សរុប :
1660620 នាក់