ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អ៊ុយក្រែន ថា រុស្ស៊ី កំពុងបង្វែរជម្លោះទៅជាការប្រឈមមុខដាក់គ្នាដោយ​ប្រដាប់អាវុធរយៈពេលយូរ.!!!
Sat,17 December 2022 (Time 09:14 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 135នាក់)


មន្ត្រីជាន់ខ្ពស់ អ៊ុយក្រែន លោកឧត្តមសេនីយ៍ទោ Oleksiy Gromov បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា “វិមានក្រឹមឡាំកំពុងស្វែងរកការបង្វែរជម្លោះជាមួយអ៊ុយក្រែន ទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏យូរ” ។ លោកឧត្តមសេនីយ៍ទោ Oleksiy Gromov បាននិយាយថា ទីក្រុងមូស្គូកំពុងជីកកកាយក្នុងសង្រ្គាមដ៏យូរមួយ ហើយនៅតែចង់ដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូល ស្របពេលដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងយុទ្ធសាស្ត្រចំនួន ២ ហើយកងទ័ពរបស់ទីក្រុងកៀវបានបាញ់ផ្លោងទៅលើតំបន់ Donetsk នៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ីក៏ដោយ ។ លោកឧត្តមសេនីយ៍ទោ បាននិយាយថា៖ “គោលដៅយុទ្ធសាស្ត្រសំខាន់របស់សត្រូវនៅតែដណ្ដើមយកទឹកដីទាំងអស់នៃប្រទេសរបស់យើង ហើយពួកគេមិនអនុញ្ញាតឲ្យមានសមាហរណកម្ម អឺរ៉ុប-អាត្លង់ទិក របស់អ៊ុយក្រែនឡើយ បន្ទាប់ពីភាគីទាំងសងខាងបានច្រានចោលបទឈប់បាញ់ថ្ងៃបុណ្យណូអែល ហើយបច្ចុប្បន្នមិនមានការចរចាណាមួយក្នុងគោលបំណងបញ្ចប់ជម្លោះជិត ១០ ខែមកនេះនោះទេ” ។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា គោលដៅសំខាន់របស់ទីក្រុង មូស្គូ នៅតែផ្តោតលើទីក្រុង Bakhmut និង Avdiivka ភាគខាងកើត ប៉ុន្តែ! ក៏កំពុងវាយលុកជារៀងរាល់ថ្ងៃលើទីក្រុង Kherson ភាគខាងត្បូង និងព្យាយាមដណ្តើមទីតាំងដ៏រឹងមាំនៅក្នុងតំបន់ Zaporizhia ភាគខាងត្បូងផងដែរ ។ គួរបញ្ជាក់ថា គិតត្រឹមដើមសប្ដាហ៍នេះ ចំនួនជនស៊ីវិលក្នុងសង្រ្គាមរវាងទីក្រុង មូស្គូ និងទីក្រុងកៀវ ដែលកំពុងបន្ត បានកើនឡើងដល់ ១៧,៣៦២ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦,៧៥៥ នាក់ និងរបួស ១០,៦០៧ នាក់៕ ប្រែសម្រួលដោយ: លោក ស៊ុយ វុទ្ធី

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
648 នាក់
ម្សិលមិញ :
890 នាក់
សប្តាហ៍នេះ :
5538 នាក់
ខែនេះ :
20862 នាក់
3 ខែនេះ :
55088 នាក់
សរុប :
1246722 នាក់