ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ០២២ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនយេនឌ័រ ព្រមទាំងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និង ថវិការ របស់លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចែកជូនដល់មន្ត្រីនគរបាលស្រ្តី២រូប ម្នាក់កំពុងសម្រាកព្យាបាលជម្ងឺ និង ម្នាក់ជានគរបាលចូលនិវត្តន៍។ មន្ត្រីនគរបាលស្ត្រី២រូប បានទទួលអំណោយរួមមាន: ទី១-លោកស្រី ទន់ វិរីយ៉ា ជាមន្ត្រីនគរបាលចូលនិវត្តន៍ រស់នៅម្នាក់ឯង នៅភូមិតារាងបាល់ ទទួលបាន៖ អង្ករចំនួន១០០គ.ក្រ, ទឹកបរិសុទ្ធវីតាល់ចំនួន០៥កេស,មី០១២កេសធំ,ត្រី០១កេសធំ,ភេសជ្ជៈ០១កន្ត្រកនិងថវិកាចំនួន២លាន ៨៥ម៉ឺនរៀល។ទី២-លោកស្រី សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល រស់នៅម្នាក់ឯងនៅភូមិគោរដ្ឋាន កំពុងមានជម្ងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ ទទួលបានអង្ករចំនួន១០០គ.ក្រ,ទឹកបរិសុទ្ធវីតាល់ចំនួន០៥កេស,មី១២កេសធំ,ត្រី០១កេសធំនិងថវិកាចំនួន១លាន២សែនរៀលផងដែរ។ ឆ្លៀតក្នុងឱកាសនោះលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ក៏បានពាំនាំការសួរសុខទុក្ខរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ តែងតែយកចិត្តទុកដាក់ ពីជីវភាពនិងសុខទុក្ខរបស់កងកម្លាំងនៅក្រោមឱវាទ ពិសេសគឺកងកម្លាំងដែលមានជម្ងឺកំពុងសម្រាកព្យាបាល។ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានជូនពរដល់លោកស្រីទាំង០២នាក់ បានឆាប់ជាសះស្បើយពីរោគា ហើយត្រូវមើលថែសុខភាពអោយបានល្អ បន្តអនុវត្តន៍វិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺកូវីដបំលែងខ្លួនថ្មី៕ ដោយ: លោក វ័ន ប៊ុបរើន ជំនួយការ
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា