ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រន្ធត់ណាស់! រថយន្តសេរីទំនើបបើបុករះរុឺម៉កម៉ូតូកង់បី៤គ្រឿង និងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងរបួស២នាក់ទាំងព្រឹកនៅខណ្ឌដូនពេញ.!!!
Sun,02 January 2022 (Time 08:57 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 612នាក់)


រាជធានី​ភ្នំពេញ៖ បុរសជនជាតិចិន និងមានស្ត្រីម្នាក់ជាជនជាតិដូចគ្នា បានរួមដំណើរជាមួយ បានបើករថយន្តសេរីទំនើប ម៉ាក BENTLEY FLYING SPUR ក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករះរុឺម៉កម៉ូតូកង់បីដែលចតនៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតទ្វារផ្ទះនិងរុឺម៉កម៉ូតូកង់បី៤គ្រឿង រួមនិង កង់ ១គ្រឿង បណ្តាលអោយមនុស្ស២នាក់ រងរបួស​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង៣០ព្រឹក នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្បែរផ្សាររាត្រី ជិតកន្លែងលក់សំបុត្ររថយន្តក្រុង វីរៈប៊ុនថាំ តាមបណ្ដោយផ្លូវព្រះស៉ីសុវត្ថិ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ​បេីតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន បុរសនិងស្រ្តីជនជាតិចិន បានធ្វើដំណើរដោយរថយន្តសេរីទំនើបម៉ាក BENTLEY FLYING SPUR ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 2B-8889 បើកបរតាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខផ្សាររាត្រី បានរ៉េចង្កូតទៅបុករះរុឺម៉កម៉ូតូចំនួនបី៤គ្រឿង កង់១គ្រឿង ដែលចតនៅមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយរងការខូចខាតទាំងរុឺម៉កម៉ូតូកង់បី និងទ្វារផ្ទះបងប្អូនប្រជាពលរដ្ឋ ថែមទាំងបង្ករអោយមានមនុស្សរងរបួសស្រាលចំនួន២នាក់។ បើយោងប្រសាសន៍ លោកវរសេនីយ៍ត្រី ញ៉ែត សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានអោយភ្នាក់ងារយើងខ្ញុំដឹងផងដែរថា ក្នុងករណីនេះ បុរសនិងស្រ្តីជនជាតិចិនទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីកើតហេតុ។ គួបញ្ជាក់ផងដែរថា៖ ​ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន រួមនិងកម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ និងទំនាក់ទំនងនគរបាលជំនាញចុះមកធ្វើការវាស់វែង ស្ទូចយករថយន្ត រុឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយសំណងតាមផ្លូវច្បាប់៕ ដោយ: លោក ឈុន តុលា អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
837 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6149 នាក់
ខែនេះ :
21987 នាក់
3 ខែនេះ :
76606 នាក់
សរុប :
1660533 នាក់