បទល្មើសនេសាទ ដាក់ឧបករណ៍ចាប់ត្រីខុសច្បាប់ មានប្រវែងរាប់រយម៉ែត្រកើនឡើងនៅលើផ្ទៃទឹក ក្នុងឃុំកែវពណ៌ យ៉ាងពេញបន្ទុក....!
ខេត្តសៀមរាប៖ បទល្មើសនេសាទ បានកើនឡើងពេញបន្ទុក នៅក្នុងភូមិ មេជ្រៃ ឃុំកែវ ពណ៌ ស្រុកពួក ខេត្តសៀមរាប ប្រជាពលរដ្ឋប្រកបមុខរបជា លណ្ខៈគ្រួសារ សូមអំពាវ ទៅដល់ ប្រធានមន្ទីរ រុក្ខប្រម៉ាញ់ នឹង នេសាទខេត្តសៀមរាប គួរចាត់វិធានការ បង្ក្រាបបទល្មើសនេសាទ ដែលកំពុងប្រើប្រាស់ឧបករណ៍ ចាប់យកត្រីទាំងតូចធំដោយខុសច្បាប់ ក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់ផង ពលរដ្ឋថា ពួកគាត់រកស៊ីនេសាទ លណ្ខៈគ្រួសារ បន្តិចបន្តួច មិនបានទៀតទេ។
ប្រភពពីប្រជាពលរដ្ឋបន្តអោយដឹងថា៖ បច្ចុប្បន្ន ក្នុងផ្ទៃបឹងទន្លេសាប ក្នុងឃុំ កែវពណ៌បានកើតមានបទល្មើសនេសាទ
ប្រើប្រាស់ឧបករណ៍ ដាក់យកត្រីខុសច្បាប់ ដូចជា ឧបករណ៍ ប្រភេទ ឡុក របាំង សាច់ក្រឡាញឹក រាប់រយម៉ែត្រ ជាច្រើនកន្លែង ដោយខុសពីច្បាប់ ដែលបានអនុញ្ញាត្តិ អោយដាក់។
បើយោងប្រភពពីលោកពូម្នាក់ ឈ្មោះ មុជ ទ្រី ដែលគាត់រស់នៅភូមិ មេជ្រៃឃុំ កែវ ពណ៌ ដែលជាម្ចាស់ ឡុកដាក់ចាប់យកត្រី ដែលមានប្រវែង រាប់រយម៉ែត្រ បានអោយដឹងថា៖ សម្រាប់ការដាក់នេះ គឺគាត់បានលួចលាក់ដាក់នោះទេ ហើយឧបករណ៍ មានប្រវែងរាប់រយម៉ែត្រ ពួកគាត់បានចូលហ៊ុនគ្នាមានបីម្ចាស់តែគាត់មិនបានប្រាប់ឈ្មោះអោយដឹងបន្ថែមទៀតនោះទេ។
ពាក់ពន្ធ័បទល្មើសនេសាទខុសច្បាប់នេះដែលនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១០នឹង០៨នាទី បណ្តាញព័ត៌មាន បានធ្វើការទំនាក់ទំនងតាមទូរសព្ទ័ ទៅ លោក ពត វណ្ណដេត នាយផ្នែកជលផល តំបន់ខាងលើនេះ ដើម្បីសុំធ្វើបទសម្ភាសន៍ អំពីរកណី មានបទល្មើសនេសាទខុសច្បាប់ តែខលចូលចំនួនពីរដងដែរ តែគ្មានអ្នកទទួល រហូតមកដល់ម៉ោង២រសៀល ថ្ងៃដ៍ដែរ លោក ពត វណ្ណានដេត បានឆ្លើយតបតាមប្រពន្ធ័តេឡេក្រាម ដែលក្រុមការងារយើងបានបញ្ជូនរូបភាពដើម្បីរាយការណ៍ជូន លោក បានឲ្យដឹងថា៖បញ្ហានេះប្រសិនបើ ជនល្មើសបានប្រព្រ្តឹត លើសកំណត់ ប្រវែង នឹង ក្រឡា គឺខុសច្បាប់ទាំងស្រុង ហើយលោកបន្តថានៅតំបន់ដែលសារព័ត៌មានបានរាយការណ៍ មកលោកពុំមែនជាតំបន់របស់លោកគ្រប់គ្រង់នោះ គឺជាតំបន់របស់ផ្នែកជលផលស្រុកក្រឡាញ់នោះទេ តំបន់របស់លោក គឺនៅក្រុងសៀមរាប នឹង ស្រុកប្រាសាទបាគង តែប៉ុណ្ណោះ។
ហើយបើតាមការអះអាងរបស់ប្រជានេសាទនៅក្នុងភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប បានអោយដឹងថា ក្នុងផ្ទៃបឹងទន្លេសាប កំពុងកើតមានបទល្មើសនេសាទ ប្រើប្រាស់ ឧបករណ៍ ខុសច្បាប់ទ្រង់ទ្រាយធំ ដែលមានប្រវែងរាប់រយម៉ែត្រ ហើយមន្ត្រីរដ្ឋបាលជលផល និង សមត្ថកិច្ចពាក់ព័ន្ធ បែជានាំគ្នាសម្ងំស្ងាត់ឈឹង គ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ចុះមកចាត់វិធានការបង្ក្រាបនៅឡើយទេ។
ក្រុមប្រជានេសាទលក្ខណៈគ្រួសារ បាននាំគ្នារអ៊ូ រទាំ នឹង រិះគន់ទៅដល់ អាជ្ញាធរមូលរដ្ឋានចាប់ពីថ្នាក់ភូមិ.ឃុំ ស្រុក គឺស្ងាត់ឈឹង ដូចគ្មានបទល្មើសកើតឡើងចឹង.! មិនដែលឃើញដឹកកម្លាំងសហការចម្រុះ ចុះមកបង្ការទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទខុសច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់រស់ថ្នាក់ដឹកនាំនោះទេ។
ប្រភពបន្តទៀតថា ការដាក់ ឧបករណ៍ ចាប់យកត្រីទាំងតូចធំ ដោយខុសច្បាប់នេះដែរ ទាល់តែមានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទើបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាប ដែលស្ថិតក្នុងភូមិ មេជ្រៃ ឃុំកែវពណ៌ កើតឡើងយ៉ាងរាលដាលរលូនដូច្នេះ។
អាស្រ័យហេតុនេះ សូមលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីជំនាញរដ្ឋបាលជលផល ដែលមានតួរនាទីគ្រប់គ្រង់តំបន់នេះ តែម្តង សប្បាយកើបលុយ និង ឃុបឃិតគ្នា ជាមួយមេឈ្មួញ ក្រុមអ្នកដាក់ ឧបករណ៍ ចាប់ត្រីដោយខុសច្បាប់ ព្រោះតែប្រយោជន៍ ផ្ទាល់ខ្លួន និង ចែកគ្នីគ្នាធ្វើមានបាន មិនគិតពីការប៉ះពាល់ ដល់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដែលជា ប្រជា នេសាទ តូចតាច លក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះទេ។
អង្គភាពសារព័ត៍មានយើងមិនអាចធ្វើការទំនងនងផ្នែកជលផលស្រុកក្រឡាញបានទេព្រោះពុំមានលេខទូរសព្ទ័ទំនាក់ទំនង។ ហើយ អង្គភាពយើងរងចាំធ្វើការបកស្រាយជុំវិញរឿងរ៉ាវខាងលើនេះរៀងរាល់ម៉ោងធ្វើការ៕