ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កងរាជអាវុធហត្ថ​លើផ្ទៃប្រទេសចេញសេចក្តីប្រកាសព័ត៌មាននិងបង្ហាញទិដ្ឋភាពច្បាប់ ក្រោយមានបណ្ដាញសារព័ត៌មានផ្សាយថា «បែកធ្លាយ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល».....
Fri,02 December 2022 (Time 03:28 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 348នាក់)


កងរាជអាវុធហត្ថ​លើផ្ទៃប្រទេសចេញសេចក្តីប្រកាសព័ត៌មាននិងបង្ហាញទិដ្ឋភាពច្បាប់ ក្រោយមានបណ្ដាញសារព័ត៌មានផ្សាយថា «បែកធ្លាយ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល»..... ឮភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២នេះ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មាននិងបង្ហាញទិដ្ឋភាពច្បាប់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា១១១បានចែងថា «កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការ​ស៊ើបអង្កេតបឋមដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា» អនុលោមតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខៈ ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌បានចាប់ផ្ដើមអនុវត្តនីតិវិធីជាបន្តបន្ទាប់ និងបានរាយការណ៍ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចំណាត់ការបន្ត។ ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សាមីខ្លួនបានផ្តិតម្រាមដៃទទួល ប៉ុន្តែពុំបានចូលបំភ្លឺតាមការកោះហៅនោះទេ។ មន្ត្រីនគរបាលយុត្តិធម៌បានធ្វើការកោះហៅលើកទី២ បុគ្គលខាងលើនេះ មិនបានចូលមកបំភ្លឺតាមការកោះហៅរបស់នគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថឡើយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ ទុយ ម៉េងលី ឲ្យដឹងថា៖ *១-មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តត្រឹមត្រូវតាមនីតិវិធីដូចមានចែងក្នុងមាត្រា១១៤ “ការបញ្ជាឱ្យចូលខ្លួន ការស៊ើបអង្កេតបឋម” ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ *២-បុគ្គលឈ្មោះ ទុយ ម៉េងលី មានសិទ្ធិប្តឹងតវ៉ាតាមផ្លូវច្បាប់គ្រប់ដំណាក់កាលរឿងក្តីដូចបញ្ញត្តិក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។ ប្រសិនបើឈ្មោះ ទុយ ម៉េងលី មិនបានប្រព្រឹត្តអំពើឆបោក ឬក្លែងឯកសារទេ សូមចូលបំភ្លឺតាមការកោះហៅ បង្ហាញពីការពិត និងភស្តុតាងដែលខ្លួនមាន។ *៣-ក្នុងករណីរឹងទទឹងមិនចូលមកបង្ហាញខ្លួនតាមកោះហៅ មន្ត្រីនគរបាលយុត្តិធម៌ជូនដំណឹងដល់ព្រះរាជអាជ្ញាដែលអាចចេញបញ្ហាឱ្យចូលខ្លួន។ បញ្ជាឱ្យចូលខ្លួន អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលឈ្មោះ ទុយ ម៉េងលី ឱ្យចូលបង្ហាញខ្លួន។ គួរជម្រាបជូនថា ការចេញសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយពីបានឃើញបណ្ដាញសារព័ត៌មានសង្គមមួយចំនួនធ្វើការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា «បែកធ្លាយ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល»៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2752 នាក់
ខែនេះ :
13347 នាក់
3 ខែនេះ :
58466 នាក់
សរុប :
1353178 នាក់