ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពានដឹកនាំកម្លាំងចំនួន០៦នាក់ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ហើយក្នុងការចុះល្បាតឃើញថាគ្មានអ្វី?ប្រែប្រួលទេ។ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ បានអោយដឹងថា៖ ការដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលគ្រប់គ្រង គឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ តាមគោលការណ៍ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្ការការទប់ស្កាត់ ការនាំចម្លងជំងឺថ្មី (អូមេក្រុង) ចូលសហគមន៍សារជាថ្មី៕ ដោយ: លោក ធូ លំអង អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តើលោក ចាន់ ណា ល្បីឈ្មោះជិតមួយទស្សវត្ស ខាងរកស៊ីដឹកឈើខុសច្បាប់ឆ្លងខេត្តមួយទៅខេត្តមួយ អាចរួចពីសំណាញ់ច្បាប់ដែលឬយ៉ាងណា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ម៉ូតូបុកនិងម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ និងភាគីម្ខាង ទៀតរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិអូរនាង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទិវាជាតិនៃការចងចាំ ២០ឧសភា ក្លាយជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខដល់កងកម្លាំង អំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា