ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នៅរសៀលថ្ងៃទី៣ ខែធ្នូ កម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ករណី​ ឆបោក​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​.!!!
Sat,03 December 2022 (Time 04:17 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 412នាក់)


ខេត្តបន្ទាយមានជ័យ​៖​ កាលពីថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ​២០២២​ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី​ ឆបោក ប្រព្រឹត្តកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុច​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមសំណុំរឿងលេខ​៧៩ ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់កងកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត ដែលមានដើមបណ្តឹង ឈ្មោះ​ ដួង វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនឈ្មោះ​ ទុយ ម៉េងលី ភេទប្រុស អាយុ៣៨ឆ្នាំ ពាក់ព័ន្ធករណី ឆបោក ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។​ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងទៀតថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍ សុំបើកការស៊ើបអង្កេតបឋម: ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌក៏បានទទួលដីកាសម្រេចអោយបើកការស៊ើបអង្កេតបឋម: លេខ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។​ ក្រោយពីទទួលបានដីកាសម្រេចអោយបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត បានកោះហៅឈ្មោះ ទុយ ម៉េងលី អោយចូលមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសាម៉ីខ្លួនបានផ្តិតមេដៃទទួល តែពុំបានចូលមកបំភ្លឺនៅកន្លែងសមត្ថកិច្ចនោះទេ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ ទុយ ម៉េងលី បានមកដាក់ពាក្យសុំពន្យាពេល សាកសួរនៅមូលដា្ឋនកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។​ លុះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត បានកោះហៅឈ្មោះ ទុយ ម៉េងលី អោយចូលមកបំភ្លឺជាលើកទី២ ដោយប្រពន្ធរបស់ឈ្មោះ ទុយ ម៉េងលី ជាអ្នកផ្តិតមេដៃទទួលជំនួស ប៉ុន្តែ ឈ្មោះ​ ទុយ ម៉េងលី ពុំបានចូលមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចនោះដែរ។ បន្ទាប់មកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ បានធ្វើរបាយការណ៍រាយការណ៍ទៅតំណាងអយ្យការអមសាលាដំបូងខេត្ត ចំពោះឈ្មោះ ទុយ ម៉េងលី មិនគោរពតាមការកោះហៅរបស់មន្ត្រីនគរបាលយត្តិធម៌ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ ទទួលបានដីកាបញ្ជាអោយចូលខ្លួន លេខ​០៩ អយ.បជ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឈានដល់ការនាំខ្លួនឈ្មោះ ទុយ ម៉េងលី នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភោជនីយដ្ឋានមាតុភូមិ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធីតែម្តង។ ក្រោយការឃាត់ខ្លួន​ និងសួរចម្លេីយជនសង្ស័យ​សារភាព​ថា​ រូបខ្លួនពិតជាបានលក់ដី និងផ្ទះផ្តាច់ ទៅឱ្យឈ្មោះ​ ដួង វណ្ណា ពិតប្រាកដមែន ហើយបន្ទាប់មកទៀតរូបខ្លួនបានយកដី និងផ្ទះដដែលនោះលក់ទៅឱ្យឈ្មោះស៊ុំ វីរៈ បន្តទៀតពិតប្រាកដមែន។​ ដោយយោងតាមពាក្យបណ្ដឹង និងផ្អែកតាមចម្លេីយសារភាព​របស់ជនសង្ស័យឈ្មោះ ទុយ ម៉េងលី ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។ លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្នជនសង្ស័យឈ្មោះ ទុយ ម៉េងលី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣​ ខែធ្នូ​​​ ឆ្នាំ​២០២២នេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1757 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7069 នាក់
ខែនេះ :
22907 នាក់
3 ខែនេះ :
77526 នាក់
សរុប :
1661453 នាក់