ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បងស្រី ឃី គៀន រៀបរាប់ទាំងទុក្ខសោកថា ខ្លាចម្ចាស់បំណុល រឹបអូសយកដីធ្លីនឹងផ្ទះរបស់គាត់ នៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ ព្រោះរឿងជំពាក់លុយ (ប្រាំមួយលានរៀល កើនដល់ មួយម៉ឺនប្រាំពាន់ដុល្លារ) សូមអាជ្ញាធរឃុំនិងស្រុកស្ទោង ជួយរកដំណោះស្រាយផង.!!!
Sun,04 December 2022 (Time 02:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 420នាក់)


ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បងស្រី ឃី គៀន និង ប្តីឈ្មោះ រិន ចិន រស់នៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង បានផ្តល់បទពិសោធន៍ អោយក្រុមអ្នកសារពត៌មានជាច្រើនអង្គភាព និងជួយធ្វើការចុះផ្សាយ ព័ត៌មានមួយនេះ ដើម្បីអោយដឹងឮដល់អាជ្ញាធរភូមិឃុំស្រុកខេត្ត ជួយសម្របសម្រួល និង ជួយអន្តរាគមន៍ ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់,,, ពាក់ព័ន្ធទៅនឹងរឿង ម្ចាស់បំណុល ឈ្មោះ អឿន បាន គំរាមកំហែង មកលើបងស្រីដែលជាកូនបំណុល ដែលបានខ្ចីលុយចងការប្រាក់ ចំនួន (ប្រាំមួយលានរៀល) ហើយការខ្ចីនោះ បើគិតមកដល់ឆ្នាំ២០២២នេះ ជាង១០ឆ្នាំហើយ។ បើតាមការអះអាងពីបងស្រី ឃី គៀន ដែលជាកូនបំណុល បានអោយដឹងថា៖ រូបគាត់ក៏ធ្លាប់បានសងប្រាក់ (ប្រាំមួយលានរៀនសាមសិបម៉ឺន) ម្តងរួចមកហើយដែរ អោយទៅម្ចាស់បំណុល ឈ្មោះ អឿន ដែលគ្រានោះ បដិបទ: ជំងឺកូវិដ-១៩ ពំុទាន់រាតត្បាតនៅឡើយទេ។ ប៉ុន្តែ ក្រោយមក បដិបទ: ជំងឺកូវិដ-១៩ ចាប់ផ្ដើមរាតត្បាត ទើបបងស្រី គ្មានលិទ្ធភាពសងការប្រាក់។ បងស្រីថា ម្ចាស់បំណុល ឈ្មោះ អឿន បានទៅដាក់ពាក្យបណ្ដឹងចូលទៅខាងសាលាឃុំបន្ទាយស្ទោង ហើយដាក់កម្រិតបង្ខំអោយ បងស្រី បង់ការប្រាក់ក្នុងមួយខែ (សែសិបម៉ឺនរៀល) ក្នុងលក្ខខណ្ឌនោះដែល បងស្រី ឃី គៀន ក៏យល់ព្រមស្របតាមការស្នើសុំពីម្ចាស់បំណុល និង បានរកលុយសងបាន ចំនួនពីរខ្សែដែរ ស្មើនិង (ប៉ែតសិបម៉ឺនរៀល) រួចក៏គ្មានលិទ្ធភាពបង់បន្តនោះទេ ដោយសារតែជួបវិបត្តិ កូវិដ-១៩ រីករាលដាលខ្លាំងទូទាំងប្រទសនាអំឡុងពេលនោះ មកដល់បច្ចុប្បន្ននេះ។ បងស្រី ឃី គៀន បានបន្តអោយដឹងថា ស្រាប់តែក្នុងអំឡុងថ្មីៗនេះ ម្ចាស់បំណុល បានមក គំរាមកំហែង ទាមទារ ដកយកផ្លង់ដីរបស់ គាត់ ហើយបានប្រាប់បងស្រីដែលជាកូនបំណុលថា លុយដែលបានខ្ចី(ប្រាំមួយលានរៀន) បូកសារុបទាំងការប្រាក់ជាង១០ឆ្នាំនេះ កើនដល់ (មួយម៉ឺនប្រាំពាន់ដុល្លារ) បើនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ជួបគ្នានៅសាលាស្រុកស្ទោង បើមិនសងប្រាក់ទាំងអស់នោះទេ គាត់និងអោយខាងសាលាស្រុក ធ្វើការផ្ទេរសិទ្ធិយកផ្លង់ដីនឹងផ្ទះនោះ ក្លាយជាកម្មសិទ្ធិរបស់ម្ចាស់បំណុល។ បងស្រី ឃី គៀន បានបញ្ជាក់អោយសារព័ត៌មានដឹងថា លុយដែលគាត់ខ្ចី(ប្រាំមួយលានរៀល) ពីឈ្មោះ អឿន នោះ គឺគាត់បានសងបូកសារុបទាំមុននិងក្រោយ ប៉ែតសិបម៉ឺនរៀល ទៀត ស្មើនិង(ប្រាំពីលានដម់ម៉ឺនរៀល) ហើយ។ បងស្រីបន្តទាំងទុក្ខសោកថា៖ ដោយហេតុម្ចាស់បំណុលឈ្មោះ អឿន ចង់បានដីនិងផ្ទះគាត់ ទើបមកបង្ខំ និងគំរាមកំហែង បង្គាប់អោយសងប្រាក់ការនិងដើម បង់ផ្តាច់ដល់ទៅ (មួយម៉ឺនប្រាំពាន់ដុល្លារ) ដូច្នេះ ហើយថែមទាំងទៅដាក់ពាក្យបណ្តឹងនៅសាលាស្រុងស្ទោង ថែមទៀតផង។ បងស្រីរៀបរាប់បន្តថា ចុះលុយដែលគាត់បានសង ទៅអោយម្ចាស់បំណុល ម្តេចមិនបូកសារុបផង បែជាមកដាក់គំនាប និងបង្ខំ អោយសងលុយសុទ្ធ យ៉ាងច្រើនបែបនេះទៅវិញ? បងស្រីថា លុយបើគិតជាការប្រាក់និងប្រាក់ដើម យ៉ាងច្រើនកើនដល់(ប្រាំពាន់ដុល្លារ)ប៉ុណ្ណោះ.! ចឹងទេនាងខ្ញុំសូមអោយអាជ្ញាធរថ្នាក់ភូមិឃុុំនិងស្រុក ជួយរកដំណោះស្រាយ និង រកយុត្តិធម៌ ជូននាងខ្ញុំផង។ បងស្រី ឃី គៀន បានបញ្ជាក់បន្ថែមថា៖ គាត់និងសង តែសង អោយម្ចាស់បំណុល(ប្រាំពាន់ដុល្លារ) តែប៉ុណ្ណោះ តែការសងប្រាក់នោះ គឺសងតាមដំណាក់កាល គឺសងក្នុងមួយឆ្នាំ (មួយពាន់ដុល្លារ) តាមដែលខ្លួនមាន លទ្ធភាព សង ទៅអោយម្ចាស់បំណុល។ បងស្រីបន្តថា បើម្ចាស់បំណុល អោយសងប្រាក់ទាំងអស់ ក្រុមគ្រួសារគាត់ គ្មានលទ្ធភាពសងនោះទេ។ ជាចុងក្រោយ បងស្រី ឃី គៀន និងក្រុមគ្រួសារ សូមសំណូមពរទៅដល់ លោក អភិបាលស្រុកស្ទោង និង ឯកឧត្ដមអភិបាលខេត្តកំពង់ធំ សូមមេត្តាជួយសម្របសម្រួល ដោះស្រាយជូនក្រុមគ្រួសារនាងខ្ញុំក្នុងរឿងនេះអោយបានសមស្របផងទាន.! បើពុំដូច្នេាះទេ ម្ចាស់បំណុល និង រឹបអូស យក ដីធ្លី ផ្ទះសំបែង នាងខ្ញុំហើយ តើអោយគ្រួសារនាងខ្ញុំទៅរស់នៅឯណាវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1801 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7113 នាក់
ខែនេះ :
22951 នាក់
3 ខែនេះ :
77570 នាក់
សរុប :
1661497 នាក់