ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញវត្ថុ - ភស្តុភារ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យលេខតួ.លេខម៉ាសុីន និង ស្លាកលេខរថយន្តចង្កូតស្តាំ ដែលមន្ត្រីនគរបាលបានយកមក បង់ពន្ធ កែចង្កូត និងចុះបញ្ជីដើម្បីស្នើសុំស្លាកលេខនគរបាលគំរូថ្មី នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានអោយដឹងថា ថ្ងៃនេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានរួមគ្នាលុបបំបាត់រថយន្តចង្កូតស្តាំ ដោយកែចង្កូតមកឆ្វេង បង់ពន្ធ ចុះបញ្ជីដើម្បីទទួលបានស្លាកលេខនគរបាលគំរូថ្មី និងបានដាក់បញ្ជូលរថយន្តទាំងនោះជាសារពើភណ្ឌសម្បត្តិរដ្ឋសម្រាប់បម្រើការងារនៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្ត មានចំនួន៣៤គ្រឿង យកទៅប្រើប្រាស់ដោយស្របច្បាប់ ដើម្បីបំពេញការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ការងារសង្គម និងបង្ក្រាបបទល្មើសផ្សេងៗជាដើម។ល។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដើម្បីលុបបំបាត់រថយន្តចង្កូតស្តាំ នគរបាលទាំងអស់ត្រូវតែចាប់ផ្តើមពីខ្លួនឯងសិន បើមានប្រើប្រាស់រថយន្តចង្កូតស្តាំ ត្រូវនាំគ្នាយកទៅកែចង្កូតមកឆ្វេង ហើយចុះបញ្ជីបង់ពន្ធអោយបានត្រឹមត្រូវ មុនសមត្ថកិច្ចយើងអនុវត្តន៍ច្បាប់លើអ្នកដទៃ។ លោកក៏បានណែនាំអោយកម្លាំងទាំងអស់ត្រូវដឹងពីច្បាប់នៃការប្រើប្រាស់រថយន្តស្លាកលេខនគរបាល ហាមលក់ដូរ ចំពោះមន្ត្រីនគរបាលរូបណា ឬជនណាដែលលួចបន្លំប្រើប្រាស់ស្លាកលេខនគរបាលក្លែងក្លាយ និងលក់រថយន្ត ក្រុមការងារបង្ការ បង្ក្រាប និងចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា