ក្រុងប៉ោយប៉ែត៖ មានករណី ប្លន់ម៉ូតូ១គ្រឿង កើតឡើងត្រង់ចំនុចផ្លូវខាងកើតវត្តប្រជាធម្មត្រ័យ ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ មុនពេលកើតហេតុជនល្មើសទាំង០២នាក់បានអោយជនរងគ្រោះដឹកខ្លួនចេញពីផ្លូវដើមពុទ្រា មកដីថ្មី លុះជនរងគ្រោះដឹកដល់កន្លែងកើតហេតុ បានធ្វើសកម្មភាព បានយកខ្សែមករិត .ក. ជនរងគ្រោះ រីឯម្នាក់ទៀតធ្វើសកម្មភាពដាល់ទៅលើជនរងគ្រោះបណ្តាលអោយជាំភ្នែកម្ខាង ហើយភ្លាមៗនោះជនរងគ្រោះក៏ប្រតាយប្រតប់គ្នា ទាញបានអាវក្រៅជនល្មើសបានមួយក្នុងពេលនោះដែរជនល្មើសក៏ឡើងបើកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុបាត់ទៅ រីជនរងគ្រោះខំរត់តាមស្រែកថាចោរៗដើម្បីអោយគេជួយហើយអ្នកជិតខាងក៏នាំគ្នាតាមដែរ តែតាមមិនទាន់,,,បន្ទាប់មកជនរងគ្រោះបានប្តឹងរាយការណ៍ដល់សមត្ថកិច្ចរៀបរាប់ប្រាប់រឿងហេតុតែម្ដង។ ក្រោយកើតហេតុជនរងគ្រោះបានទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយសារព័ត៌មានយើងខ្ញុំដឹងថា៖ ជនរងគ្រោះមានឈ្មោះ ហង្ស កក្កដា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិក្បាលស្ពាន០១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(មុខរបររត់ម៉ូតូឌុប) រីឯ ម៉ូតូម៉ាកសង់ ពណ៏ខ្មៅ សេរីឆ្នាំ២០១៦ ផ្លាកលេខ (បន្ទាយមានជ័យ 1P-5436)។ លោកបានបញ្ជាក់ថា៖ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ និង ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីត្រី នូ ជីវន្ត័ ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្ដាល ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនសង្ស័យ រហូតដល់ម៉ោង២២និង០០នាទីយប់ ទើបឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បាន និងបានដកហូតម៉ូតូ របស់ជនរងគ្រោះ មកវិញ នៅចំនុចការ៉ាអូខេអគ្គាថ្មី ស្ថិតក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យមានចំនួន២នាក់មានដូចខាងក្រោម៖ ទី១-ឈ្មោះ សុក សុវណ្ណ ហៅមិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទី២-ឈ្មោះ ឡៅ ចិនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ជនល្មើសទាំងពីរនាក់ស្នាក់នៅភូមិនិមិត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ពិតជាបានរិតកដើម្បីយកម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយបានរៀបចំគម្រោងទុកជាមុនពិតប្រាកដ។ បច្ចុប្បន្ន: កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូននិងចាត់ការតាមនីតិវិធី៕ ដោយ: លោក ធូ លំអង អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា