ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើថៅកែ ហាងកាហ្វេម្លប់ជ្រៃ​ មានអំណាចធំប៉ុណ្ណា? ទើបអាចបើកដំណើរល្បែងសុីសងភ្នាល់បាល់តាមអនឡាញ​ឡើងវិញបានយ៉ាងរលូន.!!!
Fri,07 January 2022 (Time 03:35 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 550នាក់)


រាជធានីភ្នំពេញ៖ បើយោងប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា ថៅកែ ហាងកាហ្វេម្លប់ជ្រៃ​ បាននិងកំពុងបើកល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់បាល់ទាត់ តាមអនឡាញ រួមនិងល្បែងស៊ីសងគ្រប់ប្រភេទជាច្រេីនទៀតតាម​អុីនធឺណេត​បានយ៉ាងរលូន នាពេលថ្មីៗនេះ តែមិនទាន់ឃើញមានអាជ្ញាធរមានសេចក្តីក្នុងសង្កាត់ចុះមកបង្ក្រាបនៅឡើយទេ។ ប្រភពបានបញ្ជាក់ថា៖ ទីតាំងចាក់ភ្នាល់បាល់ តាមប្រព័ន្ធអនឡាញខាងលើ ស្ថិតនៅតាមបណ្ដោយផ្លូវ ៤៧៤ កែងផ្លូវ ១០៣​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ ប្រភពពីប្រជាពលរដ្ឋដដែលរស់នៅក្បែទីតាំងនោះបានបន្តអោយដឹងទៀតថា៖ កន្លងមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះបង្ក្រាបម្តងរួចមកហើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩,,, ប៉ុន្តែ?ថ្មីថ្មីនេះ ថៅកែ ហាងកាហ្វេម្លប់ជ្រៃ កំពុងបើកដំណើរការស្វាគមន៍អោយភ្ញៀវអ្នកញៀនល្បែង ចូលលេងល្បែងស៊ីសងខុសច្បាប់ឡើងវិញបានដោយរលូនផងដែរ តែ?អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមន លោកបានដឹងហើយឬនៅ រឺបានដឹងហើយធ្វើជាមិនដឹង?។ ប្រភពរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើន កំពុងមានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព សន្តិសុខសង្គម ព្រោះថា ទីតាំង អនឡាញ នីមួយៗ សុទ្ធសឹងបង្កប់ចែកចាយគ្រឿងញៀន ទើបអាចបង្វួក ទាំងយុវវ័យ សិក្សា និង វ័យកណ្តាល អោយឈ្លួកវង្វែងនិងល្បែងជាច្រើនប្រភេទ ភ្លេចផ្ទះសំបែង មិនតែប៉ុណ្ណោះ? បើពួកគេលែងល្បែងចាញ់ មានតែលក់របស់ពីខ្លួនអស់ ហើយអាចឈានដល់ កើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ល។ អាស្រ័យហេតុដូច្នេះ ទើបប្រជាពលរដ្ឋស្នើអោយសារព័ត៌មាន ធ្វើការចុះផ្សាយ ព្រោះថា សារព័ត៌មាន គឺជា កញ្ចក់ ឆ្លុះបញ្ចាំងពីរឿងល្អនិងអាក្រក់ ក្នុងសង្គម ដើម្បីអោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានជ្រាបព័ត៌មានមួយនេះ និងមានចំណាត់ការ បង្ការ ទប់ស្កាត់ និងបង្ក្រាប ដើម្បីធានាបាននូវភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋ។ ជុំវិញករណី ថៅកែហាង{កាហ្វេម្លប់ជ្រៃ​} ហ៊ាន បើកបង្កប់ល្បែងស៊ីសង ភ្នាល់ចាក់បាល់តាមប្រព័ន្ធអនឡាញខាងលើ សារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយរិះគន់ទៅនេះ ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គលអោយរើសអើងនោះទេ បើសាមីខ្លួនគិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រឹត និងមិនមានភាពយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញ រៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098/0886606773 សូមអរព្រះគុណ និង សូមអរគុណ៕ ដោយ: លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
905 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6217 នាក់
ខែនេះ :
22055 នាក់
3 ខែនេះ :
76674 នាក់
សរុប :
1660601 នាក់