ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេឈ្មួញឈ្មោះ ចាន់​ ណា ដឹកជញ្ជូនឈើខុសច្បាប់សម្រុកចូលខេត្តសៀមរាប ទាំងថ្ងៃយប់មិនញញើតសមត្ថកិច្ចជំនាញ ព្រោះសំអាងលើដុល្លារបាំងភ្នែកសមត្ថកិច្ច.!!!
Sun,13 February 2022 (Time 12:43 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 583នាក់)


ខេត្តសៀមរាប៖ មេឈ្មួញឈ្មោះ ចាន់ ណាពិតជាមានឥទ្ធិពលខ្លាំងក្នុងមុខជំនួញរកស៊ីដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ ពីខេត្តមួយទៅខេត្តមួយ បានយ៉ាងរលូន និងសម្រុកដឹកឈើចូលខេត្តសៀមរាបទាំងថ្ងៃទាំងយប់ដោយមិនញញើតមិនខ្លាចមន្រ្តីជំនាញពាក់ពន្ធ័ក្នុងខេត្ត ក៏ព្រោះតែមន្រ្តីទាំងនោះបានត្រូវថ្នាំសន្ដំដេកលង់លក់មើលមិនឃើញឈើទេ។ មហាជនគ្រប់មជ្ឈដ្ឋាន រងចាំមើលលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃ និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ អាចធ្វើការបង្រ្កាបមេឈ្មួញដុះស្លែរឈ្មោះ ចាន់ ណា បានឫយ៉ាងណា? បើមេឈ្មួញរូបនេះ នៅតែមានឥទ្ធិពលខ្លាំងខាងរក ស៊ីមុខជំនួញឈើ បានរាប់ឆ្នាំទៅហើយ។ ប្រភពរិះគន់ពីមហាជន បានលើកឡើងថា៖ ព្រៃឈើតូចធំត្រូវរលាយហិនហោចដោយសារតែមានមន្រ្តីជើង១០ជើង២០ មួយចំនួនតូច រួមផ្សំគំនិត ចូលដៃចូលជើងជាមួយបក្សពួក ក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនិងបើកភ្លើងខៀវអោយឈ្មួញចរាចរណ៍ឈើលើដងផ្លូវតាមចិត្ត បែជាមិនអនុវត្ត មិនចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបសោះ,,,ទើបមេឈ្មួញឈ្មោះ ចាន់ ណា អាចធ្វើព្យុះធ្វើភ្លៀងនិងដឹកជញ្ជូនឈើចែកចាយតាមដេប៉ូក្នុងទឹកដីខេត្តសៀមរាប បានយ៉ាងរលូន។ បើយោងតាមការចុះផ្សាយសារព័ត៍មានក្នុងស្រុកមួយចំនួនថា នៅវេលាម៉ោង ១១និង០០នាទីព្រឹក ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ មានរម៉កដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ចាន់ ណា ដែលសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាប បានជល់គ្នាជាមួយរថយន្តនៅកំណាត់ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ចំណុចផ្លូវបំបែកជា៤ ជិតស្ថានីយ៍ប្រងឥន្ទន: អ៊ុក សុខុម ខាងកេីតស្ពានក្រវ៉ាត់ក្រុង៥០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ពលរដ្ឋក៏ដូចជាមហាជននាំគ្នា លើកឡើងថា បើក្រុមឈ្មួញដឹកជញ្ជូនបទល្មើសឈើស្ដែងៗនៅនឹងមុខ បុកគ្នាឡើងពើងគូទដូច្នេះហើយ តើមន្រ្តីអាជ្ញាធរជំនាញពាក់ពន្ធ័ន អាចវែកមុខយកមេឈ្មួញឈ្មោះ ចាន់ ណា ដាក់ទោសទាន់តាមផ្លូវច្បាប់បានដែរទេ? ឫមួយក៏ទុកអោយមេឈ្មួញឧក្រិដ្ឋកម្មរូបនេះ នៅបន្តបំផ្លិចបំផ្លាញផលអនុផលព្រៃឈើហើយ បែជារួចខ្លួន?។ តើឯកឧត្ដម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងជាគណ:បញ្ជាការឯកភាពសុខចិត្តអង្គុយមើលនិងបណ្ដែតបណ្ដោយ អោយក្រុមឈ្មួញធ្វើព្យុះធ្វើភ្លៀងបង្ករហានិភ័យ និងសម្រុកដឹកបទល្មើស ឈើចូលក្នុងអាណាចក្រខេត្តខេត្តសៀមរាបដល់ពេលណាទៀតទៅ.! បើមន្រ្តីជំនាញមួយក្ដាប់តូចរបស់ឯកឧត្ដមដេកលង់លក់អស់ទៅហើយ ព្រោះត្រូវថ្នាំសន្តំ $.$.$ របស់លោកឈ្មួញ ចាន់ ណា អស់ហើយនោះ។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការយើងមិនអាចទំនាក់ទំនងសុំការបកស្រាយពីមេឈ្មួញឈ្មោះ ចាន់ ណា បានទេ ពាក់ព័ន្ធទៅនិងរម៉កដឹកឈើ​ជ្រុលទៅបុករថយន្តនៅថ្ងៃកើតហេតុខាងលើព្រោះខលចូលគ្មានអ្នកទទួលទូរស័ព្ទ ហើយអង្គភាពយើងខ្ញុំ រងចាំបកស្រាយបំភ្លឺពីសាម៉ីខ្លួនឡើងវិញរៀងរាល់ម៉ោងធ្វើការ៕ ដោយៈ លោក សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.piopetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1368 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6680 នាក់
ខែនេះ :
22518 នាក់
3 ខែនេះ :
77137 នាក់
សរុប :
1661064 នាក់