ព័ត៌មានកីឡា៖ ប្រទេសថៃ ក្រុមអ្នកតាមដានសិល្បៈគុនខ្មែរស្ទើរពាក់កណ្តាលនគរបានខកបំណងខណៈឮដំណឹងថា កីឡាករ សុខ ធី ដែលមានដើមកំណើតនៅភូមិភ្នំតូច ឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាក់ខានប្រកួតជាមួយនិងជើងខ្លាំងកីឡាករថៃឈ្មោះ រ៉េម បង់ នៅសង្វៀនប៉ុស្តិ៍លេខ៧ថៃ នាល្ងាចថ្ងៃទី១៣ ខែកុម្ភឆ្នាំ ២០២២នេះ ។ សុខ ធី និង តាប៊ិ ប្រធានក្លឹបត្រូវជាគ្រូបង្វឹក ក្រោយកីឡាករឆ្នើមកម្ពុជា បាត់ឱកាសក្នុងការជំរះបញ្ជីចាស់ជាមួយ ជើងខ្លាំងថៃ រ៉េម បង់ ភ្លាមនោះ ស្រាប់តែ កីឡាករថៃ បានសរសេរសារបង្ហោះ តាមហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្ញុំពិតជាយល់ ចំពោះទង្វើរបស់អ្នក បើមិនខ្មោចកុំមកលងគេឯងធើ្វអ្វី ? រ៉េម បង់ ថា ខ្ញុំបានចំណាយពេលហ្វឹកហាត់ត្រៀមប្រកួត ដោយលក្ខណៈគ្រប់គ្រាន់ ប៉ុន្តែបើអ្នកខ្លាច ចាញ់កុំធើ្វជាអ្នកគុននិយម ។ យ៉ាងណាមិញ ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយករណីមួយនេះ ដោយអ្នកខ្លះថា សុខ ធី បានបាត់ខ្លួនពីក្លិប ទាំងគ្រូបង្វឹក មិនឃើញទាំង២នាក់មិនដឹងថា ទៅទីណានោះឡើយ ។ ប្រភពព័ត៌មានខ្លះបាននិយាយថា សុខ ធី ត្រូវអ្នកលេងភ្នាល់គំរាមកំហែងអោុព្រមធ្វើចាញ់ កីឡាករថៃ រ៉េម បង់ តែ សុខ ធី មិនលក់ខ្លួនតាមការចង់បានរបស់ក្រុមអ្នកលេងនោះទេ ហើយត្រូវគេបៀតបៀនទើបមិនហ៊ាន ចូលខ្លួនប្រកួតជាមួយ កីឡាករថៃ ។ ពាក់ព័ន្ធនិងករណីនេះដែរ នៅរសៀលថ្ងៃទី១៣ ខែកុម្ភ ស្រាប់តែឃើញ ហ្វេសប៊ុកផ្ទាល់ខ្លួន របស់ សុខ ធី ហៅ កាកា បានចេញមកបកស្រាយ ជុំវិញដើមចមនៅពីក្រោយខ្លួនដែលពុំអាចធើ្វអោយ សុខ ធី ឡើងសង្វៀន បាននោះ គឺ សុខ ធី ធ្វើគីឡូ មិនបានតាមផែនការ របស់សហព័ន្ធ គុនថៃ បានកំណត់ទេ ១១៧ផោន ។ សុខ ធី ធ្លាប់បាននិយាយថាឥឡូវខ្ញុំឡើងគីឡូដែរហើយ បើវៃ ត្រឹម៦១គីឡូក្រាមនេះ គីឡូថេ របស់ខ្ញុំ ប៉ុន្តែក្នុងកម្មវិធី ប្រកួតខាងមុខ គឺ តម្រូវអោយសម្រក គីឡូ មកនៅត្រឹម ៥៨ គីឡូក្រាម ស្មើនឹង១១៨ផោនគឺពិបាកបន្តិច ។ សុខ ធី បានបន្តសរសេរទៀតថា ខ្ញុំសូមទោស ចំពោះបងប្អូនជនរួមជាតិនិងអ្នកគាំទ្រខ្ញុំទាំងអស់ផង ខ្ញុំធ្វើគីឡូមិនបានព្រោះមេឃភ្លៀងគ្មានពន្លឺថ្ងៃ ខ្ញុំមិនអាចរត់បានឆ្ងាយ ដូចនេះខ្ញុំនឹងមិនឡើងប្រកួតជាមួយ កីឡាករថៃម្នាក់នេះបានទេ ខ្ញុំជឿថាឪម៉ែ បងប្អូន នឹងអនុគ្រោះដល់ខ្ញុំជាក់ជាមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា