ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើ.! លោក យ៉ង សំ អធិការស្រុកស្ទោង មានសមត្ថភាពបង្ក្រាបទីតាំងជល់មាន់ អាប៉ោង បៀរ របស់លោក ខឿន បានដែរឬទេ.???
Mon,14 February 2022 (Time 02:26 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 565នាក់)


ខេត្តកំពង់ធំ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា៖ មានទីតាំងល្បែងសុីសង ជល់មាន់ និង អាប៉ោង ខុសច្បាប់ បើកលេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន តែមិនទាន់ឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានចុះមកបង្ក្រាបនៅឡេីយទរ ហើយការបើកលេងល្បែងសុីសងនេះមានទីតាំងស្ថិតនៅខាងត្បូងវត្តចំបក់បញ្ញា ស្ថិតក្នុងភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងនោះបានបន្តអោយដឹងថា៖ ល្បែងសុីសងជល់មាន់ អាប៉ោង និង បៀរ មួយកន្លែងនេះ គឺលេងឡើងដុះស្លែទៅហើយ គឺថា បើកលេងជារៀងរាល់ថ្ងៃ ហើយមានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងភ្នាល់ស៊ីសងដាក់ប្រាក់នៅទីនោះយ៉ាងច្រើនកុះករ ក្នុងមួយគូរៗរាប់លានរៀន។ ហើយបើប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងដែរថា៖ សង្វៀនជល់មាន់នេះ ជារបស់លោក ខឿន ហើយមានទាំងអ្នកកាងនៅពីក្រោយទៀតផង។ ប្រភព ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្អប់ខ្ពើមល្បែងស៊ីសងនោះ ក៏បានធ្វើសេចក្តីរាយការណ៍ទៅមន្ត្រីមូលដ្ឋានជាច្រើនដងដែរ តែមន្ត្រីមូលដ្ឋានធ្វើមិនដឹងមិនលឺ អ្វីសោះឡើយ បណ្ដោយអោយក្រុមញៀនល្បែងទាំងនោះលេងតាមតែអំពើចិត្តទៅវិញ។ សូមរំលឹកថា​ កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាអោយមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ទូទាំងប្រទេសកម្ពុជា ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាអោយបាន​នូវ​ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។ តែដោយឡែកបច្ចុប្បន្ន ទីតាំងល្បែងសុីសងជល់មាន់ នៅចំណុចខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបើកលេងភ្នាល់ដាក់ប្រាក់បានរាល់ថ្ងៃទៅវិញ?។ ជុំវិញករណីលើនេះដែរលោក យ៉ង សំ អធិការស្រុកស្ទោង តើមានសមត្ថភាពបង្ក្រាប ទីតាំងជល់មាន់ អាប៉ោង បៀរ របស់លោក ខឿន បានដែរឬទេ? បើសារព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយព្រងព្រាតអស់ហើយ។ អាស្រ័យហេតុនេះ បប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សូមមេត្តាចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យបង្ការទប់ស្កាត់និងបង្ក្រាប ទីតាំងល្បែងស៊ីសង ខាងលើើនេះផង ដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ: លោក អាង ស៊ីគង់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2110 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7422 នាក់
ខែនេះ :
23260 នាក់
3 ខែនេះ :
77879 នាក់
សរុប :
1661806 នាក់