ក្រុងប៉ោយប៉ែត៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី មានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អោយដឹងថា មានការជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅចំណុចភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដាក់កម្លាំងជំនាញចុះប្រតិបត្តិការណ៍ដល់ចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ភ្លាមរួមមាន៖ ទី១-ឈ្មោះ ប្រុស បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។វត្ថុតាង: ថ្នាំគ្រាប់ពណ៍ក្រហមមានអក្សរWYចំនួន៣៤(សាមសិបគ្រាប់)ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន២៧(ម្ភៃប្រាំពីរកូនថង់តូច)។ ទី២-ឈ្មោះ ណយ ពៅ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។វត្ថុតាង: ថ្នាំគ្រាប់ពណ៍ក្រហមមានអក្សរWYចំនួន២៣(ម្ភៃបីគ្រាប់) ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន៧ (ប្រាំពីរកូនថង់តូច)។ ទី៣-ឈ្មោះ ញ៉ាន រី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត(វត្ថុតាងចាប់យក:គ្មាន)។ បច្ចុប្បន្ន: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដើម្បីកសាងសំណុំរឿងចាត់បន្តតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា