ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនជនសង្ស័យជាឪពុកចុង ធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធីហើយ។ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានអោយដឹងថា៖ជនសង្ស័យជាឪពុកចុងឈ្មោះ ខាន់ សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ចំណែកកូនស្រីឈ្មោះ សវសអ អាយុ១៥ឆ្នាំ រស់នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកអធិការបានបន្តថា៖ នៅមុនពេលកើតហេតុជនរងគ្រោះ និង ម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៀត ដែលបួសនៅវត្តភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ ក៏យប់ងងឹតហើយនាំគ្នាសុំផ្ទះរបស់ឈ្មោះ ប៉ុច ភេទប្រុសអាយុប្រហែល៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ស្នាក់នៅមួយយប់។ នៅយប់នោះក្រោយពីហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃដដែល ជាឱកាសល្អ ជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នា ហើយជនសង្ស័យ ក៏បាននិយាយប្រាប់ម្តាយក្មេងស្រីរងគ្រោះ ដែលជាប្រពន្ធរបស់ខ្លួនថា គេស្រឡាញ់កូនស្រីចុងនេះមានរយៈពេល០២ឆ្នាំហើយ និងបានរួមរក្សជាច្រើនដងតាំងពីឆ្នាំ២០១៩ មកម្លេះ។ ពេលលឺដូច្នោះ ម្តាយក្មេងរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគុត្តសតនិងឃាត់ខ្លួនជនសង្ស័យមកសួរនាំ ។ លោកវរសេនីយ៍ឯក សែស វិបុល បានបញ្ជាក់បន្ថែមថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនពិតប្រាកដមែនតាំងពីឆ្នាំ២០១៩ ជាច្រើនដង បន្ទាប់មកដោយខ្លាចនាងនិយាយរឿងខ្លួនបានរំលោភប្រាប់ម្តាយឬអ្នកជិតខាងនោះ ខ្លួនបានគម្រាមថា បើហ៊ាននិយាយខ្លួននិងសម្លាប់ចោលទាំងអស់ ។ ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺថា ឪពុកចុងនាងបានចាប់នាងរំលោភរយៈពេល០២ឆ្នាំហើយ ពេលធ្វើសកម្មភាពម្តងៗតែងតែ គម្រាមនាងមិនអោយនិយាយប្រាប់នរណា ឬម្តាយរបស់នាងឡើយ បើមិនដូច្នោះទេ គាត់នឹងសម្លាប់ចោលទាំងអស់គ្នា ។ លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់បន្ថែមថា៖ ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ការបំភ្លឺពីក្មេងរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ៕ ដោយ: លោក ស៊ុយ វុទ្ធី
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា