មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឃាត់មនុស្ស២នាក់ រួមនិងអាវុធ២ដើម.!!!
ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក បានចុះប្រតិបត្តិការល្បាតតាមដានអង្កេត និងស្រាវជ្រាវ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចណងប៊ួរ ដែលមាននិយាមកា ៧៣៤៧៦៤-១៤៦៤១៣០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងភូមិណងប៊ួរ ឃុំណងឃីឡឹក ស្រុកកោះញែក បានប្រទះជនសង្ស័យ០២នាក់ ជិះម៉ូតូ០២គ្រឿង ស្ពាយកាំភ្លើង(AK)០១ដើម និងកាំភ្លើងកែឆ្នៃឆ្នុកដូង០១ដើម ចងនៅលើម៉ូតូ ឃើញដូច្នេះកម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់ដោយជនសង្ស័យដឹងខ្លួន បានជិះម៉ូតូរត់គេច ហើយក្រុមការងារបានជិះម៉ូតូដេញតាមពីក្រោយ ក៏បានប៉ះម៉ូតូជនសង្ស័យពីក្រោយដួល ហើយជនសង្ស័យបានក្រោកឈរទាញកាំភ្លើងបើកសោ បម្រុងបាញ់មកលើសមត្ថកិច្ច តែ សមត្ថកិច្ចបានស្ទុះទៅចាប់កាំភ្លើងជនសង្ស័យជាប់ រួចក៏ដកហូតកាំភ្លើងពីជនសង្ស័យ និងចាប់ឃាត់ខ្លួនមនុស្សបាន០២នាក់ រួមនិង
ចាប់យកវត្ថុតាងរួមមាន៖
ទី១-កាំភ្លើង(AK-47)ស្វ័យបត់ចំនួន០១ដើម គ្រាប់៣៧គ្រាប់។
ទី២-កាំភ្លើងឆ្នុកដូងចំនួន០១ដើម គ្រាប់ប្រដាងចំនួន៥០គ្រាប់ និងរំសេវផ្ទុះចំនួនកន្លះដប។
ទី៤-ម៉ូតូម៉ាកវេវ(ឆ្លាម) ចំនួន០១គ្រឿង។
ទី៥-ម៉ូតូម៉ាកវេវ(អេស) ចំនួន០១គ្រឿង។
បច្ចុប្បន្ន: ជនសង្ស័យរួមនិងវត្ថុតាងទាំងអស់ ត្រូវបាននាំយកមករក្សាទុកនៅស្នាក់ការត្រពាំងត្រាច ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ: លោក សេង រត្ន័ និពន្ធនាយករង