រាជធានីភ្នំពេញ៖ បើយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានអោយដឹងថា៖ មានទីតាំងមាន់ជល់ អាប៉ោង មួយកន្លែងជារបស់លោក ឆើត ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កំពុងបើកលេងភ្នាល់ក្នុងមួយគូៗរាប់លានរៀល តែពុំទាន់ឃើញ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងលោក អ៊ុក បូនីន អធិការខណ្ឌ ដឹកនាំកម្លាំងហសការគ្នាចុះមកបង្ក្រាបនៅឡើយទេ។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមចាត់វិធានការដាក់កូនចៅក្រោមឧវាទ ចុះបង្ក្រាបផងទាន ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ។ បើយោងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋជនរួមជាតិទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីត១៩ ដែលទើបនឹងបម្លែងខ្លួនថ្មីឈ្មោះថា (អូមេក្រុង)។ តែដោយឡែក ទីតាំងល្បែងស៊ីសងរបស់លោក ឆើត នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែផ្គើនហ៊ាននាំគ្នាលេង យ៉ាងពពាក់ពពូន ទៅវិញ?,,,នេះសបញ្ជាក់ថា មិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះទេ មិនដឹងជាលោក ឆើត គាត់អាងខ្សែអ្នកធំៗនៅភ្នំពេញទេរឺ? ឬក៏អាងក្រដាសដុល្លារ ទិញទឹកចិត្ដអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូច ក្នុងមូលដ្ឋានអស់ហើយទេដឹង?។ សូមរំលឹកផងដែរថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ សង្កត់ធ្ងន់ៗនៅក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ កន្លងទៅនេះ ដោយមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតថា អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យអោយបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតអោយមានកើតល្បែងស៊ីសងប្រភេទ "ហ្គេមបាញ់ត្រី និងអាជីវកម្មណេត កាហ្វេអនឡាញ និងល្បែងភ្នាល់ផ្សេងៗទៀត" ដែលមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗទាំងអ្នកលេង និងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់ យកមកចាត់ការតាមច្បាប់៕ អត្ថបទដោយ: លោក សេង រត្ន័ និពន្ធនាយករង សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា