ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃាត់ខ្លួនជនសង្ស័យ៤នាក់ តាមដីការសាលា ដំបូងខេត្តបន្ទាយមានជ័យ ពីបទញុះញុងឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍.!!!
Mon,21 February 2022 (Time 07:42 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 514នាក់)


ខេត្តបន្ទាយមានជ័យ: ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ តាមដីការសាលាដំបូងខេត្ត ពាក់ពន្ធ័ករណី ដើរធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋផ្តិតស្នាមមេដៃក្លែងក្លាយដើម្បីទាមទារប្រឆាំងនឹងការដោះស្រាយដីធ្លីចំនុច៦៧១ នៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ក្រោយសួរនាំនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យទាំង៤ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា៖ ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន: ទី១-ឈ្មោះ មាស សយ ភេទប្រុស អាយុ៦៣ឆ្នាំ។ ទី២-ឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៥០ឆ្នាំ។ ទី៣-ឈ្មោះ ឈុត ឈួត ភេទប្រុស អាយុ៦៥ឆ្នាំ។ ទី៤-ឈ្មោះ កែវ យ៉យ ភេទប្រុស អាយុ៧១ឆ្នាំ។ ពួកជនសង្ស័យបានឃាត់ខ្លួនតាមដីការរបស់តុលាការ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ បានមានប្រសាសន៍ថា៖ យោងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួនពួកជនសង្ស័យបានសម្រេច។ ហើយការឃាត់ជនសង្ស័យទាំង៤នាក់ ធ្វើឡើងក្រោយពីពួកគេ បានធ្វើដកម្មភាពដើរញុះញុងអោយប្រជាពលរដ្ឋនៅប្រឆាំងជាមួយ អាជ្ញាធរ និងក្រុមការងារដោះស្រាយវិវាទដីធ្លី ដែលបានដោះស្រាយបញ្ចប់វិវាទ និង បានបែងចែកដីធ្លីបញ្ចប់រួចរាល់ហើយ។ បច្ចុប្បន្ន: ក្រោយសួនាំ ជនសង្ស័យទាំង៤ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2162 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7474 នាក់
ខែនេះ :
23312 នាក់
3 ខែនេះ :
77931 នាក់
សរុប :
1661858 នាក់