ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីសម្ពោដាក់អោយប្រើប្រាស់អគារសិក្សា ១ខ្នងមាន៥បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាអូរអណ្តូង ក្នុងស្រុកមង្គលបូរី
Wed,23 February 2022 (Time 09:47 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 422នាក់)


ខេត្តបន្ទាយមានជ័យ៖ អគារសិក្សា ១ខ្នង មាន៥បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាអូរអណ្តូង ភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការ "សម្រេចសុបិនកុមារកម្ពុជា"ក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ និងមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ លោក លី សារី អភិបាលរងខេត្ត បានកោធសរសើរ និងថ្លែងនូវអំណរគុណ ដល់អង្គការ"សម្រេចសុបិនកុមារកម្ពុជា" ដែលបានផ្តល់អគារសិក្សា ១ខ្នង មាន៥បន្ទប់ និងសមិទ្ធិផលនានាដែលចំណាយថវិការសរុបប្រមាណជាង ៥៦១៩៨ ដុល្លា ជូនដល់សាលាបឋមសិក្សាអូរអណ្តូង លើទឹកដីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជំនួយឧបត្ថម្ភដ៍ថ្លៃថ្លានេះបានបង្ហាញអំពីទឹកចិត្តសប្បុរសដ៍ល្អក្នុងការបរិច្ចាកធនធានមួយ ក្នុងការផ្តល់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅក្នុងសហគមន៍ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា គឺទី១.សមធម៌នៃការចូលរៀន ២.គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងទី៣.ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅលើវិធានការនានា ដើម្បីជម្រុញអោយ មាតា បិតា សិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ក្នុងការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅគ្រប់កម្រិត។ លោកអភិបាលរងខេត្តក៏បានបញ្ជាក់ថា៖ ការអប់រំ និងការអភិវឌ្ឍសិស្សានុសិស្ស គឺជាការវិនិយោគរយៈពេលវែង ដែលនិងផ្តល់ផលត្រឡប់វិញកម្រិតខ្ពស់ ជាពិសេសការវិនិយោគដើម្បីស្ថាបនាមនុស្សពេញលេញ ដែលជាកិច្ចការមួយក្នុងចំណោមកិច្ចការសំខាន់ៗនាពេលបច្ចុប្បន្ននេះ ការអប់រំសិស្សានុសិស្ស នៅកម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់។ ជាមួយគ្នានោះលោក លី សារី ក៏បានផ្តាំផ្ញើផងដែលដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូលរួមថែទាំសាលាអោយបានជាប់គង់វង្សយូរអង្វែង ជាពិសេស ត្រូវយកចិត្តទុកដាក់បន្តអនុវត្តឱ្យបានជាប្រចាំនូវវិធានការការពារសុខភាព សិស្សានុសិស្សតាមគោលការណ៍ ៣កុំ ៣ការពារ តាមការអប់រំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងជួយគាំទ្រវិធានការការពារខ្លួនពីជំងឺកូវិដ-១៩ នៅក្នុងបរិបទនៃការរីរាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង ជាដើម៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2076 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7388 នាក់
ខែនេះ :
23226 នាក់
3 ខែនេះ :
77845 នាក់
សរុប :
1661772 នាក់