ខេត្តបន្ទាយមានជ័យ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា លោកវីរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញនៅយប់ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព ស២៥៦៥ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១២និង០០នាទី ដោយបានទទួលពាក្យបណ្ដឹងពីឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលបានដាក់ពាក្យបណ្ដឹងលើឈ្មាះ មុិល យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ថាបានលួចកន្ទុយម៉ាសុីនត្រជាក់នៅក្នុងបូរីសុខស្រេង២ អស់ចំនួន២២គ្រឿង ។ ក្រោយពីបានឃាត់ខ្លួនឈ្មោះ មុិល យ៉ុង បានសារភាពថាខ្លួនពិតជាបានលួចកន្ទុយម៉ា សុីនត្រជាក់នៅបូរីសុខស្រេងពិតមែន ហើយបានសារភាពថាខ្លួនយកទៅលក់អោយឈ្មោះឈន់ តារាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ចំនួន១២កន្ទុយម៉ាសុីនត្រជាក់ហើយបានសារភាពថានៅដើមខែកុម្ភ: ខ្លួនបានទិញម៉ាសុីនត្រជាក់ចំនួន៣ឈុត ក្នុងមួយឈុត១២០ដូល្លារស្មើរ៣៦០ដូល្លារ ចំពោះកន្ទុយ១២គ្រឿងនេះខ្ញុំអោយលុយអស់៧០០ដូល្លារមុនហើយ ព្រោះខ្លួនទិញតែឈុតៗ អត់ទិញដាច់គ្នាទេ មូលហេតុដែលខ្ញុំទិញព្រោះគាត់ជាជាងម៉ាសុីនត្រជាក់ ហើយគាត់ថាគាត់កាត់ពីគេ ខ្ញុំអត់ដឹងគាត់លួចគេទេ ។ ហើយជនសង្ស័យ មុិល យ៉ុង បានសារភាពថាខ្លួនយកទៅលក់អោយឈ្មោះ សេង បូរី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។ ចំនួន៣កន្ទុយម៉ាសុីនត្រជាក់ មូលហេតុដែលខ្ញុំទិញ ព្រោះគាត់ប្រាប់ខ្ញុំថាគាត់ជាងម៉ាសុីនត្រជាក់គាត់លក់កន្ទុយម៉ាសុីត្រជាក់៣យកលុយចាយ មួយតម្លៃ៣០ដូល្លារ ខ្ញុំទិញអស់លុយ៣៦០០០រៀល លុះដល់ថ្ងៃមោងមួយស្រាប់តែសមត្ថកិច្ចមកយកកន្ទុយម៉សុីនត្រជាក់នោះវិញដោយប្រាប់ជននោះលួចគេទេ ហើយខ្លួនក៍យល់ព្រមជូនសមត្ថកិច្ចវិញ។ ជនសង្ស័យ មុិល យ៉ុង បានសារភាពថាខ្លួនបានកន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿងអោយឈ្មោះ ម៉ៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានទិញកន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿង ក្នុងមួយគ្រឿង៣៥ដូល្លារ ជនសង្ស័យបានប្រាប់ថាកន្ទុយម៉ាសុីនត្រជាក់ខ្លួនបានកាត់ពីឃ្លាំងកាសុីណូទើបខ្លួនទិញ។ ក្រោយមកសមត្ថកិច្ចបានចុះមកដល់ផ្ទះថាជននោះលួចគេទេ ខ្ញុំក៏ប្រគល់ជូនសមត្ថកិច្ចដោយមិនមានការរឹងរូសអ្វីទេ ជនសង្ស័យ មុិល យ៉ុង បានសារភាពថានៅដើមខែកុម្ភ: ខ្លួនបានលួចម៉ាសុីនត្រជាក់គេនៅក្រុមហ៊ុនអាណាន់ម៉ាកឃីត(ឡាហ្វីរ៉ា)។បានចំនួន៣ឈុតយកទៅលក់អោយឈ្មោះ ឈុន តារាវុធ ក្នុង១ឈុត១២០ដូល្លារ ពេលនេះបានដកហូតយកមកវិញហើយ ។ ស្នើរសុំប្រគល់សម្ភារ:ដែលដកហូតបានពីជនសង្ស័យជូនម្ចាស់យកទៅប្រើប្រាស់វិញ មានម៉ាសុីនត្រជាក់ចំនួន៣ឈុត និងកន្ទុយម៉ាសុីនត្រជាក់ចំនួន២៣គ្រឿង ។ បច្ចុប្បន្ន: កម្លាំងជំនាញស្នើសុំឃាត់ខ្លួនឈ្មោះមុិល យ៉ុង ជាជនសង្ស័យ នឹងឈ្មោះ ឈន់ តារាវុធ ភេទប្រុស.ឈ្មោះ សេង បូរី ភេទប្រុសរួមនឹង ឈ្មះ ម៉ៅ មករា ភេទប្រុស ដែលជាអ្នកទទួលទិញម៉ាសុីនត្រជាក់ពីជនសង្ស័យដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា