រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា បានប្រើប្រាស់ស្តង់ដារពីរចំពោះការអនុវត្តវិធានសុខាភិបាលទៅលើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ព្រមទាំងចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ ការប្រើអំពើហិង្សាលើក្រុម បាតុករ និងការចោទប្រកាន់ផ្សេងៗទៀត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការចេញមកបញ្ជាក់បែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចៀសវាងកុំអោយសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាសេចក្តីថ្លែងការណ៍ ដែលមិនឆ្លុះបញ្ចាំងអំពីការពិត ទិតភាពជាក់ស្តែង មានចេតនាទុច្ចរិត មានគោលបំណងផ្សេងដើម្បីកេងចំណេញពីការអនុវត្តវិធានសុខាភិបាល ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅលើក្រុមបាតុករ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ថា កន្លងមកការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវី-១៩ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំមិនថាយប់ថ្ងៃ មិនគិតពីការនឿយហត់ ចាត់វិធានការគ្រប់បែបយ៉ាង មានទាំងវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទូទៅអោយមានការយល់ដឹង និងចូលរួមអនុវត្តអោយបានគ្រប់ៗគ្នា ដោយកម្រឈានដល់ការប្រើប្រាស់វិធានការច្បាប់។ ជាក់ស្តែងក្នុងកំឡុងពេលបិទខ្ទប់តំបន់មួយចំនួន ក៏ដូចជាភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានចាត់វិធានការច្បាប់ដោយមិនលំអៀងធ្វើការផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះជនមួយក្តាប់តូច ដែលពុំបានចូលរួមអនុវត្តវិធានសុខាភិបាលអោយបានត្រឹមត្រូវផងដែរ៕ 👉សូមអានសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមរបស់រដ្ឋបាលរាជធានីភ្នំពេញ៖
ព័ត៌មានគួរចាប់អារម្មណ៍
តើលោក ចាន់ ណា ល្បីឈ្មោះជិតមួយទស្សវត្ស ខាងរកស៊ីដឹកឈើខុសច្បាប់ឆ្លងខេត្តមួយទៅខេត្តមួយ អាចរួចពីសំណាញ់ច្បាប់ដែលឬយ៉ាងណា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ម៉ូតូបុកនិងម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ និងភាគីម្ខាង ទៀតរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិអូរនាង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទិវាជាតិនៃការចងចាំ ២០ឧសភា ក្លាយជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខដល់កងកម្លាំង អំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា