ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនយកមកសួរនាំ ពាក់ពន្ធ័ករណីឆបោកពលរដ្ឋឈ្មោះ សូត្រ សុគន្ធរស់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើងឃាត់ខ្លួនមានឈ្មោះ យ៉ុម យ៉េន ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ លក់ដូរ រស់នៅភូមិ មិត្តភាព សង្កាត់,ក្រុងប៉ោយប៉ែត ។ មុនពេលឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ ២០២២កន្លងទៅ ជនសង្ស័យ យ៉ុម យ៉េន និងបក្សពួក១នាក់ទៀត បាននាំគ្នាទៅទិញស៊ីមថ្មីមួយ រួចបង្កើតគណនីតេឡេក្រាម ដាក់រូបអ្នកផ្សេង ក្នុងគោលបំណងបន្លំធ្វើជាម៉ូយដែលធ្លាប់រកស៊ីជាមួយជនរងគ្រោះឈ្មោះ ចែយក់ ហើយបានកម្មង់ទិញទំនិញ ជាច្រើនពីជនរងគ្រោះ ឲ្យផ្ញើទំនិញឲ្យមុន រួចមិនបានទូទាត់លុយឲ្យម្ចាស់ទំនិញវិញទេ ថែមទាំងទំនាក់ទំនងមិនបាន ។ ពាក់ពន្ធ័ករណីខាងលើ លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលផែនការងារសន្តិសុខ បានមានប្រសាសន៍ថា ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង សម្របសម្រួល ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត លោកបានដឹកនាំកម្លាំង ចុះស្រាវជ្រាវ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ុម យ៉េន បានសម្រេចយកមកសួរនាំ ដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នោះមែន ព្រោះរវាងជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នា ក្នុងការរកស៊ីកន្លងមក។ បច្ចុប្បន្ន: ក្រោយសួរនាំ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា