ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង បានដឹកនាំសហការពីកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បង្ក្រាបបានករណីជួញដូរប្រើប្រាស់ថ្នាំញៀន បានមួយចំនួនធំ និងជនសង្ស័យ ជនជាតិថៃ ប្រុសស្រី២នាក់.!!!
Fri,25 February 2022 (Time 12:08 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 508នាក់)


ក្រុងប៉ោយប៉ែត៖ ដោយមានការយកចិត្ដទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរក្សាសេចក្ដីសុខ និងសន្តិសុខសង្គម ជូនប្រជាពលរដ្ឋទាំង៧ចំណុច,,,កាលពីថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី មានប្រជាពលរដ្ឋល្អរាយការណ៍មកសមត្ថកិច្ចជំនាញថា៖ មានករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង បានដឹកនាំសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត នឹងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងខាងលើ ចាប់បានជនសង្ស័យជនជាតិថៃចំនួន២នាក់/ស្រី០១នាក់រួមនិងវត្ថុតាងថ្នាំញៀន៖ ទី១-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិថៃ)។ ទី២-ឈ្មោះ ឆៃយ៉ាផន ភុន ធុម (Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ)។ ដកហូតវត្តុតាងបានរួមមាន៖ ១-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥។ ២-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន១៥ថង់ពណ៌ខៀវ ប្រហែល ៣០០០ គ្រាប់។ ៣-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់។ ៤-សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ៥-កូនជញ្ជីងចំនួន១។ បច្ចុប្បន្ន: លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង បានអោយដឹងថា៖ ជនសង្ស័យជនជាតិថៃចំនួន២នាក់/ស្រី០១នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធបន្ថែមទៀតនិងចាត់ការតាមនីតិវិធី៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2044 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7356 នាក់
ខែនេះ :
23194 នាក់
3 ខែនេះ :
77813 នាក់
សរុប :
1661740 នាក់