ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណ: អភិបាលខេត្ត និង ជាគណ:បញ្ជាការឯកភាពនឹងប្រើកណ្ដាប់ដៃដែកបំបែកក្រុមឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញផលអនុផលព្រៃឈើឈ្មោះ សិច បានដែតរឺទេ.???
Sat,05 February 2022 (Time 04:17 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 507នាក់)


ខេត្តព្រះវិហារ៖ បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកដោយក្រុមឈ្មួញប្រព្រឹត្តបទល្មើសនិងបំផ្លិចបំផ្លាញធនធានធម្មជាតិផលអនុផលព្រៃឈើខ្ទិចខ្ទីគ្មានសល់ក្នុងព្រៃដែនជម្រកសត្វព្រៃព្រះរកានិងព្រៃឡង់ស្ទើបាត់បង់ទាំងស្រុងក៍ព្រោះតែក្រុមឈ្មួញទុច្ចរិតឃុបឃិតត្រូវរ៉ូវត្រូវដងត្រូវផ្លែរជាមួយក្រុមឈ្មួញបំផ្លិចបំផ្លិចព្រៃឈើខុសច្បាប់។ ពលរដ្ឋស្ទើរអស់សេចក្ដីសង្ឃឹមនិងជំនឿរទុកចិត្តទៅមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចនិងជំនាញពាក់ពន្ធ័ស្រុកខេត្តមួយចំនួនមិនបានគោរពនិងបំពេញតួនាទីរបស់ខ្លួនដែលជាមន្រ្តីជំនាញបង្រ្កាបបទល្មើសព្រៃឈើបែរជាចូលដៃចូលជើងឃុបឃិតជាមួយក្រុមឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើខុសច្បាប់ទៅវិញ។ តើលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តព្រះវិហារ មានសម្ថតភាព ឬ អសម្ថភាពក្នុងការបង្រ្កាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសឈើខុសច្បាប់ក្នុងទឹកដីរបស់ខ្លួនបានឬយ៉ាង.? ជាពិសេសមេឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើខុសច្បាប់ឈ្មោះ សិច ល្បីថាមានអំណាចនិងឥទ្ធិពលខ្លាំង។ សូមឯកឧត្ដមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាដាក់ការស៊ើបអង្គេតនិងបង្រ្កាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសឈើតាមគោលការច្បាប់ស្ដីអំពីការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិផលអនុផលព្រៃឈើផងទាន.?ព្រោះមន្រ្តីថ្នាក់ក្រោមរបស់ឯកឧត្ដមដូចជាមានភាពឆក់ល្វែងក្នុងការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសដែលកើតមានឡើង។ហើយឯកឧត្ដមដាក់កូនចៅអោយមកបង្រ្កាបបទល្មើសឫដាក់មកអោយចូលដៃចូលជើងឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់.?។ បើយោងតាមប្រសាសន៍កន្លងមកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះអោយខានតែបាន ដើម្បីទុកជូនក្មេងជំនាន់ក្រោយ និងបានដាក់បទបញ្ជាដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ។ ជុំវិញការពន្ធ័និងរឿងក្រុមឈ្មួញប្រព្រឹត្តបទល្មើសឈើខុសច្បាប់ឈ្មោះសិច នៅថ្ងៃ៤ ខែកុម្ភៈឆ្នាំ២០២២ក្រុមការងារយើងក៍បានខលទៅឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារដែរ ដើម្បីរាយការណ៍ការ តែឯកឧត្ដមគ្រាន់ឮថាអ្នកសារព័ត័មាន ក៏ចុចបិតតែម្ដង។ នៅថ្ងៃដដែលម៉ោង០៥និង១៥នាទីល្ងាច មានលេខទូរសព្ទ័មួយខ្សែរ 0978196601បានខលមក និងត្មេះដៀលថាសារព័ត័មានគ្មានវិជ្ជាជីវៈ ថ្ងៃក្រោយបើចង់ធ្វើបទសម្ភាសន៍ ទៅអភិបាលខេត្តទាល់តែដាក់លិខិតសុំចូលទៅមុន ទើបអាចសម្ភាសន៍បាន ម្យ៉ាងវិញទៀត បើមានបទល្មើសទាល់ហន់ ឫដេញប្រផាត់ប្រភីង ចាំខលរាយការណ៍ជូនឯកឧត្ដម ប្រាក់ សុវណ្ណ។ រីឯម្ចាស់លេខទូរសព្ទ័ខាងលើត្រូវបានគេស្គាល់ថាជាអ្នកធ្វើការនៅក្នុងសាលាខេត្ត មានឈ្មោះ យឹម បញ្ញា ជំនួយការឯកឧត្ដម ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ។ ជុំវិញការចុះផ្សាយពាក់ព័ន្ធបទល្មើសឈើខាងលើ បើសារមុីខ្លួននិងបុគ្គលពាក់ពន្ធ័ខាងយល់ឃើញថារាល់ការចុះផ្សាយមិនត្រូវ ឫមិនសមហេតុផលយ៉ាងណានោះ ក្រុមការងារយើងខ្ញុំរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ ដោយៈ លោក សួន ចំណាប់ អ្នកយកសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1372 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6684 នាក់
ខែនេះ :
22522 នាក់
3 ខែនេះ :
77141 នាក់
សរុប :
1661068 នាក់