ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងឃាត់ខ្លួន ជនសង័្សយម្នាក់ ក្នុងករណីប្រើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ.!!!
Fri,11 March 2022 (Time 01:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 453នាក់)


ខេត្តបាត់ដំបង៖ កាលពីថ្ងៃ​ ព្រហស្បតិ៍​ ៨កេីត​ខែ​ផល្គុន​ឆ្នាំឆ្លូវត្រីស័ក​ ព.ស.២០២២ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០​២២ វេលាម៉ោង​០៨​និង​០០នាទី​ ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ រួមនឹងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រ​ហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ទោ​ វេ​ គឹមចត់​ អធិការនគរ​បាលស្រុកកំរៀង​ បា​ន​ដឹកនាំកម្លាំង ចុះធ្វេីការឃាត់ខ្លួនជនសង័្ស​យ​ចំនួន​០១នាក់ ឈ្មោះ​ យ៉ុម រដ្ឋា (ហៅអេត) ភេទប្រុស អាយុ ២៣​ ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំ​រៀង ពាក់ព័ន្ធទាក់​ករណីប្រើហិង្សាដោយចេតនា និងធ្វេីអោយខូចខាត ទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់​ទោស។ លោកវរសេនី​យ៍​ទោ​ វេ​ គឹមចត់​ អធិការនគរ​បាលស្រុកកំរៀង​ បានអោយសារព័ត៌មានដឹងថា៖ កាលពីថ្ងៃទី​៨ ខែមីនា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦និង២០​នាទី នៅចំណុចក្រុមទី០៨ភូមិ ថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណី​ហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់​ទោស មួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បាន​ប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដេញកាប់ទៅលើជនរងគ្រោះ​ តែដេញកាប់មិនបានក្រុមជនសង័្សយទាំងនោះ ក៏បានកាប់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌​ខ្មៅលេខតួលេខម៉ាស៊ីន 8677690​ ជារប​ស់​ជនរងគ្រោះឈ្មោះ ឃីម សម្បត្តិ​ ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅ​ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង មានមុខរបរជាកម្មករ បណ្ដាលអោយម៉ូតូមួយគ្រឿងខូចខាត​ដោយអន្លេី​។ លោកអធិការបន្តទៀតថា៖ នៅក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយតាមរ​យៈការស្រាវ​ជ្រាវពីសមត្ថកិច្ចយើង ក៏បាននាំខ្លួនជន​សង្ស័យខាងលេីមកធ្វេីការសួរនាំ។ បច្ចុប្បន្ន: ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំ​ណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការ​បន្តតាមនីតិវិធី​៕ ដោយ: លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1574 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6886 នាក់
ខែនេះ :
22724 នាក់
3 ខែនេះ :
77343 នាក់
សរុប :
1661270 នាក់