ខេត្តឧត្ដរមានជ័យ៖ តើជាការពិតដូចពលរដ្ឋលើកឡើងដែរទេថា លោក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ កំពុងត្រូវថ្នាំសណ្តំអ្នកបើកវង់ល្បែងជល់មាន់ និង អាប៉ោង ខុសច្បាប់របស់ ឈ្មោះ ជួន ឡេង ដែលកំពុងបើកលេងបានយ៉ាងរលូនឡើងវិញហើយ,,, ក្រោយពីលោកអធិការធ្លាប់ដឹកនាំកម្លាំងចុះបង្ក្រាប និងបានធ្វើកិច្ចសន្យា អោយលោក ជួន ឡេង បញ្ឈប់បើកវង់ល្បែងស៊ីសងម្តងហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ ប្រជាពលរដ្ឋនាំគ្នារិះគន់យ៉ាងចាស់ដៃ ទៅលោក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទថា៖ ការបង្ក្រាប ទីតាំងជល់មាន់លោក ជួន ឡេង ខាង កាលពីខែមករា គឺលោកអធិការ លេងឆាកល្ខោន បិតបាំងថ្នាក់លើ កុំអោយស្ដីបន្ទោស និងដោះខ្លួនមិនអោយមានការពាក់ពន្ធ័ប៉ុណ្ណោះ! ដោយឡែកបច្ចុប្បន្ននេះ លោក ជួន ឡេង កំពុងតែបើកទីតាំងជល់មាន់ និងអាប៉ោង ស៊ីសងខុសច្បាប់បាយ៉ាងរំភើយ ដោយមិនរំខានដល់លោក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ បង្ក្រាបឡើយ។ ប្រជាពលរដ្ឋសង្ឃឹមថា៖ លោកឧត្ដមសេនីយ៍ទោ ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ លោកបានជ្រាបព័ត៌មាននេះហើយ លោកមិនបណ្តែតបណ្ដោយអោយទីតាំងជល់មាន់របស់លោក ជួន ឡេងដំណើរការតទៅទៀតនោះទេ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំនុច។ បើយោងប្រភពពីសមត្ថកិច្ចម្នាក់ដែលមិនពេញចិត្តនិងស្អប់ខ្ពើមល្បែងស៊ីសងខុសច្បាប់ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះ លោក ជួន ឡេង បានណាត់ជល់មាន់ និង អាប៉ោង ស្ថិតក្នុងភូមិក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដោយប្រើមូលដ្ឋានថ្មី ចល័តទីតាំងលេង ដោយមានការណាត់ជួបគ្នាតាមទូរស័ព្ទ តាមការចង្អុលបង្ហាញពីសមត្ថកិច្ចក្នុងមូលដ្ឋានមួយចំនួនតូច ដែលបាទទួលសំណូកពីលោក ជួន ឡេង៕ ដោយ: លោក សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា