ខេត្តសៀមរាប៖ មានករណី រថយន្តមួយគ្រឿង បើកធ្លាក់ចូលរណ្តៅដីយក្សរបស់ ចែ អេង សុខហ្គិច ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប បណ្តាលអោយបុរសជាប្តីលង់ទឹកស្លាប់ ចំណែកស្ត្រីរួមដំណើរ ត្រូវជាប្រពន្ធ រងរបួសស្រាល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ជនជនរងគ្រោះមានឈ្មោះ ស៊ុយ ស៊ីហ៊ិញ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបបរបើកឡានដឹកដី. រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ រីឯ អ្នករួមដំណើរជាមួយត្រូវជាប្រពន្ធ ឈ្មោះ ភុន ផល្លា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ៊ុតសក់ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ បានចុះអន្តរាគមន៍ ស្ទូចរថយន្តចេញពីក្នុងស្រះទឹក និងប្រគល់សព បុរសខាងលើ អោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ: លោក អាង ស៊ីគង់ ជំនួយការ ប្រចាំខេត្តសៀមរាប
ព័ត៌មានគួរចាប់អារម្មណ៍
តើលោក ចាន់ ណា ល្បីឈ្មោះជិតមួយទស្សវត្ស ខាងរកស៊ីដឹកឈើខុសច្បាប់ឆ្លងខេត្តមួយទៅខេត្តមួយ អាចរួចពីសំណាញ់ច្បាប់ដែលឬយ៉ាងណា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ម៉ូតូបុកនិងម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ និងភាគីម្ខាង ទៀតរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិអូរនាង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទិវាជាតិនៃការចងចាំ ២០ឧសភា ក្លាយជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខដល់កងកម្លាំង អំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា