ស្រុកថ្មពួក៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី មានករណី សិស្សសាលាម្នាក់ឈ្មោះ ឈិត ណារ៉ុង ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់ នៅចំណុច ស្រះវត្តប្រាសាទរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល ដល់ព្រះសង្ឃ និង លោកតាជី លោកយាយជី រួមនិងប្រជាពលរដ្ឋផ្អើលនាំមកមើលឈូរឆរផងដែរ។ សមត្ថកិច្ចបានអោយដឹងថា៖ ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ ឈួន និមល់ ភេទស្រី អាយុ១៣ឆ្នាំ ,ឈ្មោះ ឆៃយ៉ា នរិន ភេទស្រី អាយុ១៣ឆ្នាំ,ឈ្មោះ ថាំង បរមី ភេទស្រី អាយុ១៣ឆ្នាំ,ឈ្មោះ ណាង បូរី ភេទស្រី អាយុ១៣ឆ្នាំ,ឈ្មោះ គង់ ផាត់ទិយ៉ា ភេទស្រី អាយុ១៤ឆ្នាំ អ្នកទាំង ០៥ នាក់ ជាសិស្សសាលារស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ជាមួយគ្នា បានអោយដឹងថា៖ នៅវេលាម៉ោង១១ បាននាំគ្នាមកផ្ទះ ហើយក្រោយមក ក៏នាំគ្នាត្រឡប់ទៅលេងនៅផ្សារគំរូថ្មី ឃុំគំរូ រួចមក,,,បន្ទាប់ក៏នាំគ្នាទៅលេងនៅវត្តប្រាសាទរលំជ្រៃ ហើយបាននាំគ្នាជិះទូកលេងក្នុងស្រះ ពេលចុះពីលើទូក នាំគ្នាឈរលើជណ្តើចុះស្រះ ហើយក៏បណ្តាលអោយរអិលជើងធ្លាក់ ចូលទៅក្នុងរណ្ដៅជ្រៅទាំងអស់គ្នា បណ្ដាលអោយលង់ទឹក ក៏នាំគ្នាស្រវ៉ាតោងឡើងមកលើវិញ បានចំនួន០៥នាក់ តែអកុសល ឈ្មោះ ឈិត ណារ៉ុង បានលិចបាត់ទៅក្នុងទឹក ពេលនោះក៏បានស្រែកហៅតាតាដែលនៅក្នុងវត្ត អោយមកជួយ ប្រហែលជា ០៥នាទី ក្រោយមក ទើបរាវរកឃើញ ហើយបានជួយសង្គ្រោះ តែត្រូវបានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចបន្តអោយដឹងថា៖ ក្នុងករណីនេះក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងយើងបានទៅដល់កន្លែងកើតហេតុ និងបង្កើតគណកម្មការធ្វើការពិនិត្យសព 1-លោក វី ឈ្លួន មេភូមិ ភូមិស្វាយ 2-លោក បឺយ ជឺ លេខាភូមិ 3-លោក ឈឹម ងឿន ប្រធានមណ្ឌលសុខភាពឃុំគំរូ 4-លោក អ/ឯក ជាង សេងហ៊ីម នាយផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ 5-លោអនុ.ឯក ស្រឿយ កឺស នាយរងផ្នែក ពិនិត្យ វិភាគកន្លែងកើតហេតុ 6-លោក អនុ.ត្រី ប៉ាវ សារ៉ាន់ នាយប៉ុស្តិ៍ស្តីទីថ្មពួក ៧-លោក ព្រិន្ទ.ឯក ផែ សាលួន មន្រី្តប៉ុស្តិ៍ថ្មពួក ក្នុងការពិនិត្យសព យើងពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើករណីឃាតកម្មទេ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕
ព័ត៌មានគួរចាប់អារម្មណ៍
តើលោក ចាន់ ណា ល្បីឈ្មោះជិតមួយទស្សវត្ស ខាងរកស៊ីដឹកឈើខុសច្បាប់ឆ្លងខេត្តមួយទៅខេត្តមួយ អាចរួចពីសំណាញ់ច្បាប់ដែលឬយ៉ាងណា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ម៉ូតូបុកនិងម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ និងភាគីម្ខាង ទៀតរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិអូរនាង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទិវាជាតិនៃការចងចាំ ២០ឧសភា ក្លាយជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខដល់កងកម្លាំង អំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា