ដីព្រៃសហគម៍សាមគ្គីសង្រ្គោះព្រៃឈើចំនួន៤១៥១ហិចតា ស្ថិតនៅភូមិរំចេកនិងភូមិអូរតាម៉េង ត្រូវជនកំហូចកាប់ទន្រ្ទានហ៊ុមព័ន្ធយកលក់អោយឈ្មួញរាប់រយហិចតា បែជាមន្រ្តីក្នុងស្រុកខេត្តកំពុងសាចទឹកដាក់គ្នា
ខេត្តឧត្ដរមានជ័យ៖ ដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃចំនួន៤១៥១ហិចតា ស្ថិតនៅចំណុចភូមិរំចេកនិងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលគ្រប់គ្រងដោយលោក ស៊ត់ ពេក ត្រូវរលាយក្នុងពេលនេះហើយ។ បើលោក ហោ ជិន វរយុទ្ធអភិបាលស្រុកអន្លង់វែង ជាគណ:បញ្ជាការឯកភាពស្រុក លោក សូត ស៊ីសុខឃាងប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទនិងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្ត នឹងជាគណ:បញ្ជាការឯកភាពខេត្តឧត្ដរមានជ័យ ទាំងមូល មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបក្រុមកំហូចមួយចំនួនតូច ដែលកំពុងប្រព្រឹត្តបទល្មើសចូលទៅកាប់បំផ្លិចបំផ្លាញព្រៃដីសហគមន៍និងយកដីសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ លក់ទៅអោយឈ្មួញគ្រាក់ៗ និងនាំគ្នាអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ មិនយកចិត្តទុកដាក់ក្នុងភារកិច្ច កិច្ចការងារនិងតួនាទីដែលខ្លួនគ្រប់គ្រង ធ្វើការបម្រើរប្រជាពលរដ្ឋនិងសង្គមជាតិផង បានអីរីកចម្រើន។
ប្រជាពលរដ្ឋដ៏ដូចជាទស្សនៈមហាជនបានដាក់ការសង្ស័យថា៖ មន្រ្តីមួយក្ដាមតូចក្នុងស្រុកអន្លង់វែង និងខេត្ត ប្រែហែលជាបានទទួលលាភ សការ: ពីក្រុមអ្នកលក់ដីនិងក្រុមឈ្មួញទិញដី ទាំងនោះទេដឹង បានជាសម្ងំស្ងាត់ឈឹងបែបនេះ។ អោយសម្ដេចពុក ទុកចិត្តម្ដេចបាន បើអស់លោកគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និង សង្គមគ្រួសារឯណាទៅ.?មន្រ្តីបម្រើរាស្រ្តនិងសង្គមជាតិ។
ដីព្រៃសហគមន៍ជាច្រើនកន្លែងដែលស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យ ស្ទើតែបាត់បង់ទាំងស្រុង ជាពិសេសថ្មីៗនេះ ដីសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ ដែលគ្រប់គ្រងដោយលោក ស៊ត់ ពេក ត្រូវរលាយហិនហោបណ្ដើរៗហើយ ព្រោះតែមានការឃុបឃិតគ្នាជាប្រព័ន្ធទាំងស្រុកទាំងខេត្ត មិនព្រមមានវិធានការ បង្ការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសដែលបានកើតឡើងក្នុងដែនសម្ថតកិច្ចខ្លួន គ្រប់គ្រងនោះទេ ទើបព្រៃតូចធំ និងដីសហគមន៍ត្រូវរលាយហិនហោចយ៉ាងដូច្នោះ។
នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ ក្រុមការងារយើងខ្ញុំក៏បានធ្វើការទំនាក់ទំនងទៅលោក ស៊ត់ ពេក ប្រធានសហគមន៍សាមគ្គីសង្រ្កាះព្រៃឈើ ពាក់ព័ន្ធនិងដីព្រៃសហគមន៍ត្រូវបានគេចូលទៅបំផ្លិចបំផ្លាញកាប់ទន្រ្ទានហ៊ុមព័ន្ធយកដីលក់ អោយទៅឈ្មួញមកពីខេត្តនានារាប់រយរាប់ពាន់ហិចតាអស់ហើយ លោកក៏បានបញ្ជាក់ថា៖ ពិបាកគ្រប់គ្រងណាស់ព្រោះនៅក្នុងសហគមន៍នៅសល់តែបីបួននាក់ប៉ុណ្ណោះ គ្មានអ្នកជួយគ្រប់គ្រងទៀតទេមានតែអ្នកបំផ្លិចបំផ្លាញ។
ទោះជាលោករាយការណ៍និងធ្វើរបាយការស្នើរសុំអោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ លោក អភិបាលនៃគណ:អភិបាលស្រុកអន្លង់វែង.លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ លោក.នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង.លោកនាយរងផ្នែករដ្ឋបាលព្រៃឈើនិងលោកមេឃុំអន្លង់វែង ជួយអត្តរាគមន៍និងបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសទាំងនេះក៏គ្មានជំនាញស្រុកខេត្តចុះជួយដែរ។ នេះបើយោងការលើកឡើយរបស់លោក ស៊ត់ ពេកប្រធានសហគមន៍សាមគ្គី សង្រ្គាះព្រៃឈើ ភូមិរំចេក និង ភូមិអូរតាម៉េងនឃុំ/ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
លោក ស៊ត់ ពេក បានបញ្ជាក់បន្ថែមថា៖មិនបានលក់ដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើដូចការចោទរបស់ប្រជាពលរដ្ឋនៅជាយសហគមន៍នោះទេ តែមានជនខិតខូចមួយចំនួនពិតជាបានលក់និងកាប់ទន្រ្ទានហ៊ុមព័ន្ធបំផ្លិចបំផ្លាញព្រៃសហគមន៍មែន។
ហើយលោកក៏បានស្នើរសុំដល់ថ្នាក់ខេត្តដែលមាន ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្ត និងជាគណ:បញ្ជាការឯកភាពខេត្ត រួមនិង ជំនាញពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្ដម វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងឯកឧត្ដម ឱម យុិនទៀងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ(ACU) មេត្តាដាក់ស៊ើបអង្គេតក្នុងករណីបាត់បង់ព្រៃឈើនិងដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យផងទាន.! ព្រោះសព្វថ្ងៃត្រូវគេបំផ្លិចបំផ្លាញកាប់ទន្រ្ទានហ៊ុមព័ន្ធលក់អោយទៅក្រុមឈ្មួញអស់ជាច្រើន រាប់រយរាប់ពាន់ហិចតាហើយ៕
ដោយៈ លោក សួន ចំណាប់
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍