រាជធានីភ្នំពេញ៖ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះផ្សាយ ទីតាំងបនល្បែងស៊ីសងដុះស្លែ មួយកន្លែង ក្នុងខណ្ឌមានជ័យ(នៅក្នុងផ្ទះលោក ឆើត កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ) ឈានដល់ប្រើអំពើហឹង្សា និងយកទូរស័ព្ទ ភស្តុតាង ដែលសារព័ត៌មាន ថតបាន ទៅបោះចោល ក្នុងប្រឡាយទឹកស្អុយ។ សកម្មភាពរបស់មេបនល្បែង បានប្រើ ហឹង្សា មកលើអ្នកសារព័ត៌មាន គឺជាទង្វើ ដែលបញ្ជាក់ យ៉ាងច្បាស់ថា លោក ឆើត គឺជាមនុស្សដែលមានឥទ្ធិពល ប្រចាំតំបន់ ឬក៏ជាស្តេចក្រាញ់ ក្នុងការបង្កើតបទល្មើស ជាច្រើនឆ្នាំ,,, នេះហើយគឺជាដើមចោម នៃការបង្កើត បនល្បែង ប្រជុលមាន់ បង្កប់ អាប៉ោង របស់លោក ឆើត ធ្វើអោយប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល កំពុងមានការព្រួយបារម្ភ ពីព្រោះ ទីណាមាន ល្បែងស៊ីសង ទីនោះនិងក្លាយជា តំបន់ អសន្តិសុខ សង្គម នាពេលខាងមុខ។ ប្រជាពលរដ្ឋ នៅជិតទីតាំងខាងលើ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា៖ លោក ឆើត ប្រហែលចេះមន្តអាគម សណ្តំចិត្ត ឬក៏ចេះមន្តអាគម បំបាំងកាយ សូម្បីតែមន្ត្រី ជំនាញ មានបទពិសោធន៍ ជាច្រើនឆ្នាំ និងបានឆ្លងកាត់ ហាត់រៀន នៅក្នុងស្ថាប័ននៃក្រសួងមហាផ្ទៃ ក៏មិនអាចធ្វើអ្វី លោក ឆើត បានដែល។ លោក អ៊ុក បូ នីន អធិការខណ្ឌមានជ័យ មានសមត្ថភាពខ្ពស់ សូម្បីតែទីតាំងបនល្បែង រីកដូចផ្សិត ដែលស្ថិតនៅចំតំបន់ ដែលខ្លួន គ្រប់គ្រង ក៏នៅតែរក្សាភាព ស្ងៀមស្ងាត់។ គួរំលឹកផងដែរថា៖ បទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ តើការអនុវត្ត នៅខណ្ឌមានជ័យ មានប្រសិទ្ធភាព ដែលឬទេ?ទាក់ទិនទៅនឹងករណី «បនល្បែងស៊ីសងដុះស្លែ នៅក្នុងផ្ទះលោក ឆើត កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែង ដល់សន្តិសុខសង្គម,,,ជាទូទៅ អង្គភាពអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានចុះផ្សាយជាញឹកញាប់ ពាក់ព័ន្ធ ទៅនិង លោក ឆើត ជាច្រើនលើក ច្រើនសារ គួរអោយកត់សម្គាល់ផងដែរ។ ប្រជាពលរដ្ឋ និង អង្គការ សង្គមស៊ីវិល កំពុងរងចាំមើលថា តើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការ យ៉ាងណា ចំពោះមេបនល្បែងខាងលើ។ ពាក្យបណ្តឹង របស់អ្នកសារព័ត៌មាន បានប្តឹង មេញៀនល្បែងខាងលើ ទៅអធិការដ្ឋានខណ្ឌមានជ័យ តែមកដល់ពេលនេះ នៅតែរក្សាភាព ស្ងៀមស្ងាត់ នៅឡើយ។ មហាជនគ្រប់មជ្ឈដ្ឋានសង្ឃឹមថា៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងមានចំណាត់ការ ចំពោះ មេ បនល្បែង ដែលប្រើអំពើ ហឹង្សា មកលើក្រុមអ្នកសារព័ត៌មាន ដែលឬទេ? ឬក៏ឯកឧត្តម នៅតែបណ្ដែតបណ្ដោយ អោយ មេបនល្បែងរូបនេះ បន្តធ្វើព្យុះភ្លៀងតទៅទៀត។ ជុំវិញរឿងរ៉ាវខាងលើ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយ ព័ត៌មាននេះ មិនមានភាពសុក្រឹត និងមិនយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រងចាំការឆ្លើយបំភ្លឺឡើងរៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា